កម្លាំង​នគរបាល​ប៉ុស្តិ៍​ផ្សារ​ថ្មី​៣ ឃាត់ខ្លួន​ជនសង្ស័យ បី​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​

(ភ្នំពេញ) ៖ ជនសង្ស័យ ជួញដូរនិងប្រើប្រាស់គ្រឿងញៀន ៣នាក់ត្រូវបានកម្លាំងនគរបាលរដ្ឋបាលផ្សារថ្មីទី៣ ធ្វើការឃាត់ខ្លួន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ វេលាម៉ោង១១និង១០នាទី នៅចំណុចប្លុកតាន់ប៉ាជាន់ទី១ ផ្លូវលេខ៤៩ ភូមិ៦ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។

 

 
លោកវរសេនីយ៍ឯក ហួត ចាន់យ៉ារ៉ាន់ អធិការនគរបាលខណ្ឌដូនពេញបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ពិន រតនះ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៣១៣ ផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ, ទី២-ឈ្មោះ វ៉ែន ភីរុន ភេទប្រុសអាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ ទី៣-ឈ្មោះ លឹម ភា ភេទស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនឹងទីលំនៅមិនពិតប្រាកដ។

 

 
សម្ភារៈដកហូតបានរួមមាន ម្សៅក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន១៥កញ្ចប់(១២កញ្ចប់តូចនឹង៣កញ្ចប់ធំ, ដុំម្សៅពណ៌ប្រផេះចំនួន ៣កញ្ចប់តូច ចាប់យកពីឈ្មោះពិន រតនះនឹងឈ្មោះ វ៉ែន ភីរុន), ក្រាមពណ៌សថ្លាសង្សយ័ជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច(ចាប់យកពីឈ្មោះ លឹម ភា ), ទូរសព្ទដៃចំនួន ៤គ្រឿង, លុយចំនួន១០៤០០រៀល, ដបមានចុះគំរបដាក់ទុយោចំនួនមួយ, ថង់ផ្លាស់ស្ទីកមួយចំនួន, កាបូបដៃពណ៌ឈាមជ្រូកចំនួនមួយ។

 
បច្ចុប្បន្នជនសង្សយ័កំពុងឃាត់ខ្លួននៅអធិការដ្ធាននគរបាលខណ្ឌដូនពេញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕
AAAA AAAAA

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង