សម្តេចពញាចក្រី ហេង សំរិន ​ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា ​ទៅបំពេញទស្សនកិច្ចនៅឡាវ ​និងវៀតណាម​

(ភ្នំពេញ)៖ សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ២០១៩​នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ។

ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាព នៅប្រទេសជិតខាងទំាងពីរប្រទេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ លោកជំទាវ ង្វៀន ធីគីមងិន (NGUYEN THI KIM NGAN) ប្រធានរដ្ឋសភា នៃសាធារ​ណរដ្ឋ​សង្គមនិយមវៀតណាម និង លោកជំទាវ ផានី យ៉ាថូទូ (PANY YATHOTOU) ប្រធានរដ្ឋសភា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ដំណើរទស្សនកិច្ចនេះ មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី១ មិថុនា ឆ្នាំ២០១៩។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាគ្រោងនឹងជួបពិភាក្សាការងារទ្វេភាគីជាមួយប្រធានរដ្ឋសភា​វៀតណាម និងប្រធានសភាឡាវ ព្រមទំាងជួបសវនាការជាមួយថ្នាក់ដឹកនាំស្ថាប័នសំខាន់ៗ នៃប្រទេស​ទំាងពីរថែមទៀត។

ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនេះធ្វើឡើង ដើម្បីពង្រឹងពង្រីកចំណងមិត្តភាពឱ្យកាន់តែរឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងប្រទេសជិតខាងទាំងពីរ ទាំងក្នុងក្របខណ្ឌតំបន់ និងសកលលោក ពិសេសការងារកាទូតរដ្ឋសភា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង