ស្ថានភាព​នៃដំណើរការបោះឆ្នោតជ្រើសរើស​​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ បានបិទបញ្ចប់ទៅដោយរលូន

 

(ព្រះវិហារ)៖ ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានីខេត្ត-ក្រុង-ស្រុក-ខណ្ឌ
អាណត្តិ​​​ទី៣ ឆ្នាំ២០១៩ នេះ ខេត្តព្រះវិហារ មានការិយាល័យ ៨ ស្មើ ៧ស្រុក ១ក្រុង
មានអង្គ​ចូល​រួម​បោះឆ្នោតសរុបទូ​ទាំងខេត្ត ៣៣៣ នាក់។

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា​រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣
ឆ្នាំ២០១៩នេះ ការិយាល័យបោះឆ្នោតលេខ ០០០៣ មានគណបក្ស ៣
ចូលរួម​​ប្រកួតប្រជែង ដែលរួមមាន គណបក្សខ្មែររួបរួមជាតិ លេខរៀងទី១
គណបក្ស​ប្រជាជនកម្ពុជា លេខរៀងទី២ និងគណបក្សសញ្ជាតិកម្ពុជា លេខរៀងទី៣។

ដោយការិយាល័យនេះ រៀបចំឡើងក្នុងបរិវេណវិទ្យាល័យតេជោ ហ៊ុន សែន
ស្ថិតនៅ​ភូមិ​គោកស្រឡៅ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ
បានចាប់ផ្តើមបើកដំណើរការបោះឆ្នោតនៅវេលាម៉ោង៧.០០នាទី ព្រឹកថ្ងៃ២៦
ខែឧសភា ឆ្នាំ២០១៩ ហើយបានបិទបញ្ចប់ទៅដោយរលូន
នៅវេលាម៉ោង៣:០០នាទីនៅទូរទាំង៧ស្រុក១ក្រុង នៃទីរួមខេត្តព្រះវិហារ។

សេចក្តីរាយការ ដែលទទួលពីគណៈកម្មការរៀបចំការបោះឆ្នោតខេត្ត បានបញ្ជាក់ថា៖

ស្រុកជ័យសែន សន្លឹកឆ្នោតក្រុមប្រឹក្សាស្រុក គណបក្សប្រជាជន៣៩សម្លេង
សញ្ជាតិកម្ពុជា០ និងសន្លឹកឆ្នោតអត់បានការ១ ក្រុមប្រឹក្សាខេត្ត
គណបក្សប្រជាជន៣៨ គណបក្សខែ្មររួបរួមជាតិ១ និងសន្លឹកឆ្នោតអត់បានការ១។

ស្រុកឆែប ក្រុមប្រឹក្សាស្រុក គណបក្សប្រជាជន៤៣សម្លេង ខែ្មររួបរួមជាតិ១
ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន ៤២សម្លេង ខែ្មររួបរួមជាតិ២ សញ្ជាតិកម្ពុជា០។

ស្រុកគូលែន ក្រុមព្រឹក្សាស្រុកគណបក្សប្រជាជន៤០សម្លេង គណបក្សសញ្ជាតិកម្ពុជា០
ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន៤០សម្លេង គណបក្សសញ្ជាតិកម្ពុជា០។

ស្រុករវៀង ក្រុមព្រឹក្សាស្រុក គណបក្សប្រជាជន៧៩សម្លេង គណបក្សខែ្មររួបរួមជាតិ ១
គណបក្សសញ្ជាតិកម្ពុជា ០ ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន៧៩សម្លេង
គណបក្សខែ្មររួបរួមជាតិ ១ គណបក្សសញ្ជាតិកម្ពុជា០។

ស្រុកសង្គមថ្មី ក្រុមព្រឹក្សាស្រុក គណបក្សប្រជាជន៣៥សម្លេង
គណបក្សសញ្ជាតិកម្ពុជា០ ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន៣៥សម្លេង
គណបក្សសញ្ជាតិកម្ពុជា០។

ក្រុងព្រះវិហារ ក្រុមព្រឹក្សាក្រុង គណបក្សប្រជាជន១៨ គណបក្សសញ្ជាតិកម្ពុជា០
ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន១៨ គណបក្សសញ្ជាតិកម្ពុជា០

ស្រុកត្បែងមានជ័យ ក្រុមព្រឹក្សាស្រុក គណបក្សប្រជាជន១៩ ខ្មែររួបរួមជាតិ១
សញ្ជាតិកម្ពុជា០ ក្រុមព្រឹក្សាខេត្តគណបក្សប្រជាជន១៩ ខ្មែររួបរួមជាតិ ១
គណបក្សសញ្ជាតិកម្ពុជា០។

ស្រុកជាំក្សាន្តក្រុមព្រឹក្សាស្រុក គណបក្សប្រជាជន៥២សម្លេង គណបក្សខែ្មររួបរួមជាតិ
៣ គណបក្សសញ្ជាតិកម្ពុជា០ ក្រុមព្រឹក្សាខេត្ត គណបក្សប្រជាជន៥៣
ខែ្មររួបរួមជាតិ២ គណបក្សសញ្ជាតិកម្ពុជា០ និងខូចសន្លឹកឆ្នោត១។

សូមបញ្ជាក់ថា ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា
រាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ នៃខេត្តព្រះវិហារ ដែលមាន៧ស្រុក
១ក្រុង បានបិទបញ្ចប់ទៅដោយរលូននៅវេលាម៉ោង២:៣០នាទី៕ (SN-សួនពិសិដ្ឋ)

អត្ថបទដែលជាប់ទាក់ទង