គួរ​ឲ្យ​អាសូរ​ណាស់​!​ ៣​នាក់​ឪពុក​ ម្ដាយ​ និង​កូន​តូច​ត្រូវ​រន្ទះបាញ់​ស្លាប់​នៅ​ចំការ​ដំឡូង​

 

(​កំពង់ធំ​)៖​ ថ្ងៃ​ទី​២៥​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​តំបន់​ភូមិសាស្ត្រ​ ក្រាន​ដែក​ ដែល​ជា​តំបន់​ចម្ការ​ ចម្ងាយ​ពី​ភូមិ​ប៉ុន្មាន​ជាង​២​គីឡូម៉ែត្រ​ មាន​ករណី​ស្លាប់​មនុស្ស​៣​នាក់​ឪពុក​ ម្ដាយ​ និង​កូន​តូច​។​

​ជន​រង​គ្រោះជា​ប្ដី​ឈ្មោះ​ ខូ​យ​ ឡែ​ន​ អាយុ​២៨​ឆ្នាំ​ ប្រពន្ធ​ឈ្មោះ​ ជា​ ហ៊​ន​ អាយុ​ ២៧​ឆ្នាំ​ និង​កូនប្រុស​អាយុ​៣​ឆ្នាំ​ ឈ្មោះ​ ឡេ​ង​ ឆេ​ង​លិ​។​ អ្នក​ទាំង​៣​រស់នៅ​ក្នុង​ ភូមិ​ជាំ​ផ្កា​ ឃុំ​ឈើទាល​ ស្រុក​សណ្ដាន់​ ខេត្តកំពង់ធំ​។​
​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ លោកស្រី​ ប៊ិ​ន​ ម៉ៃ​ ត្រូវជា​បងថ្លៃ​របស់​សព​ ខូ​យ​ ឡែ​ន​ បាន​រៀបរាប់​ដូច្នេះ​ថា​ «​កាលពី​ថ្ងៃ​ទី​២៣​ ខែ​ឧសា​ភា​ឆ្នាំ​២០១៩​ វេលា​ម៉ោង​៧​ ប្អូនថ្លៃ​របស់ខ្ញុំ​ឈ្មោះ​ខូ​យ​ ឡែ​ន​ ប្រពន្ធ​ និង​កូន​ បាន​នាំ​គ្នា​មក​ដាំដំឡូង​បង្ហើយ​នៅ​ចំការ​តំបន់​ក្រាន​ដែក​។​

«​លុះ​ល្ងាច​ឡើង​មិនឃើញ​ពួក​គេ​ត្រឡប់​មក​ផ្ទះ​វិញ​សោះ​ ខ្ញុំ​ស្មានថា​ ពួក​គាត់​នៅ​ដេក​នឹង​ចម្ការ​រហូត​ដល់​ថ្ងៃ​ទី​ ២៥​ ខែឧសភា​ ឆ្នាំ​ ២០១៩​ នៅ​តែ​មិនឃើញ​ពួក​គេ​មក​ផ្ទះ​ទៀត​ ខ្ញុំ​ក៏​មក​តាម​មើល​នឹង​ចម្ការ​។​ ពេល​ទៅ​ដល់​ចំការ​ ខ្ញុំ​ឃើញ​ពួក​គេ​ទាំង​បី​នាក់​ដេក​ស្លាប់​នៅ​ក្រោម​ដើម​ស្វាយ​ក្នុង​ចំការ​ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ប្រាប់​បងប្អូន​ពី​ដំណឹង​នេះ​ និង​រាយការណ៍​ទៅ​អាជ្ញាធរ​ភូមិ​តែ​ម្តង​»​។​

​តាម​ការ​បញ្ជាក់​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ករណី​ស្លាប់​នេះ​ គឺ​សាកសព​ទាំង​បី​មាន​លក្ខណៈ​ធំក្លិន​រលួយ​តែ​សន្និដ្ឋាន​ថា​ មក​ពី​រន្ទះបាញ់​។​ ក្រោយ​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com