អង្គការ WHO គ្រោងកាត់បន្ថយការស្លាប់ ដោយសារពស់ចឹក នៅទូទាំងពិភពលោក ឲ្យបាន ​៥០% នៅត្រឹមឆ្នាំ២០៣០

(បរទេស)៖ កាលពីថ្ងៃព្រហស្បតិ៍ អង្គការសុខភាពពិភពលោក(WHO) បានដាក់ចេញយុទ្ធសាស្ត្រ ដើម្បីកាត់បន្ថយការស្លាប់ ដោយសារពស់ចឹក នៅទូទាំងពិភពលោក ឲ្យបានពាក់កណ្តាល ឬ៥០% នៅត្រឹមឆ្នាំ២០៣០។

យុទ្ធសាស្ត្រទាំងនោះរួមមាន​ ១)-ការផ្តល់អាទិភាពដល់សហគមន៍ តាមរយៈការអប់រំការបណ្តុះបណ្តាល និងការសម្របសម្រួល។ ២)-ធានាឲ្យមានសុវត្ថិភាព និងមានប្រសិទ្ធភាពនៃការព្យាបាល​ដោយ​បង្កើតឲ្យមានកន្លែងស្តុកថ្នាំប្រឆាំងវីរុស ដែលមានប្រសិទ្ធភាព។ ​៣)-ពង្រឹងប្រព័ន្ធសុខាភិបាល ដោយរួមបញ្ចូលនូវប្រសិទ្ធភាពទប់ស្កាត់, ព្យាបាល និងគ្រប់គ្រងប្រសិទ្ធភាពកាន់តែខ្លាំងឡើង ក្នុងប្រព័ន្ធសុខាភិបាលជាតិ។ និង៤)-ការបង្កើន​ភាព​ជាដៃគូ​សម្របសម្រួលនិងធនធាន។

ការអនុវត្តយុទ្ធសាស្ត្រទាំង ៤នេះ ត្រូវបានបែងចែកជា ៣ដំណាក់កាល នៅ​ឆ្នាំ២០១៩​-២០៣០ ដែលត្រូវបានកំណត់ថវិកា ៨,៩៦ លានដុល្លារ, ៤៥,៤៤ លានដុល្លារ និង ៨២,៣៦ លានដុល្លារ។

យោង​តាម WHO ឲ្យដឹងថា មនុស្សនៅជុំវិញពិភពលោក ត្រូវបានពស់ចឹក ប្រមាណ ២,៧លានករណី និងបណ្ដាលឲ្យស្លាប់ពី ៨១ពាន់ ទៅ១៣៨ពាន់នាក់ ក្នុងមួយឆ្នាំ៕​(មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com