កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​រាជធានី​ភ្នំពេញ​ បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២​ក្រុម​ មាន​គ្នា​១០​នាក់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន​១២​ករណី​

(​ភ្នំពេញ)​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​២១​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បង្ហាញមុខ​ជនសង្ស័យ​ចំនួន​២​ក្រុម​ មាន​គ្នា​១០​នាក់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន​១២​ករណី​។​

​លោក​វរសេនីយ៍ឯក​ ប៊ុ​ន​ សត្យា​ នាយ​កា​រិ​យ​លា័​យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ បានឱ្យ​ដឹង​ថា​ក្រុម​ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​ជំនាញ​ស្រាវជ្រាវ​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​១៧​ ដល់​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​ក្រុម​ទី​១-​ជនសង្ស័យ​ចំនួន​០៧​នាក់​ ពាក់ព័ន្ធ​ប្រព្រឹត្ត​បទល្មើស​ចំនួន​០៦​ករណី​មាន​៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ប្លន់​យក​ទ្រព្យសម្បត្តិ​)​ចំនួន​០៥​  ករណី​ និង​ករណី​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​ករណី​ និង​ចាប់​យក​វត្ថុ​តាង​ធ្វើ​សកម្មភាព​ ដាវ​កែ​ច្នៃ​ចំនួន​០២​ដើម​,​ ម៉ូតូ​មួយ​គ្រឿង​ និង​ភស្តុ​តាង​ជា​របស់​ជន​រង​គ្រោះ​ម៉ូតូ​ចំនួន​ ០២​គ្រឿង​ ស្លាក​លេខ​ម៉ូតូ​ចំនួន​០២​បន្ទះ​។​

​ក្រុម​ទី​២-​ជនសង្ស័យ​ចំនួន​០៣​នាក់​ ពាកព័ន្ធ​ប្រ​ព្រ​ព្រឹ​ត្តបទ​ល្មើស​ចំនួន​០៦​ករណី​ មាន​៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​(​ឆក់​ទ្រព្យសម្បត្តិ​)​ចំនួន​០៤​ករណី​,​ អំពើ​លួច​ (​កាច់ក​ម៉ូតូ​)​ចំនួន​០១​ករណី​ និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ចំនួន​០១​ករណី​។​

​ក្រុម​ទី​១-​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៧​នាក់​៖១-​ឈ្មោះ​ ហួរ​ វណ្ណ​ឌី​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ​ ឡេ​ង​ សុខ​ណៃ​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​សុ​ក្រម​ជ្រុំ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្តកំពង់ចាម​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

៣-​ឈ្មោះ​ឃី​ន​ សូ​ណា​ល់​ ហៅ​សូ​ណា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​  ស្នាក់​នៅផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

៤-​ឈ្មោះ​ ទ្រី​ ករុណា​  ហៅ​កាក់​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​ជួល​ ផ្លូវ​បេតុង​ សង្កាត់​ចតុមុខ​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

៥-​ឈ្មោះ​ ចំរើន​ សម្បត្តិ​ ហៅ​ពៅ​ ភេទ​ប្រុស​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​លេខ​៥១៥​ ផ្លូវលំ​ ភូមិ​ឫស្សី​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ ចំណុច​ក្នុង​វត្ត​ន​ន្ន​មុន្នី​ ផ្លូវ​មុន្នី​រ៉េ​ត​ សង្កាត់​ស្ទឹង​មាន​ជ័យ​២​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

៦-​ឈ្មោះ​ ស៊ា​ង​ ម៉េ​ង​លាភ​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​សុ​ក្រម​ជ្រុំ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

៧-​ឈ្មោះ​ លី​ វ៉ា​ន់​ណេ​ត​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​ស្រែ​ស្ពៃ​ ឃុំ​គង​ជ័យ​ ស្រុក​អូរ​រាំង​ឪ​ ខេត្ត​ត្បូងឃ្មុំ​ ឃាត់ខ្លួន​នៅ​ថ្ងៃ​ទី​១៧​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​១៧​និង​៣0​នាទី​ នៅ​ចំណុច​ផ្ទះ​ជួល​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ទី​១​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​និង​ភស្តុ​តាង​ចាប់​យក​បានៈ​ដាវ​ដែក​ចុង​ស្រួច​ មាន​ប្រវែង​ចំនួន​៤១​សង់ទីម៉ែត្រ​ចំនួន​០១​ដើម​ចាប់​យក​ពី​ឈ្មោះ​ ហួរ​ វណ្ឌ​ឌី​,​ ដាវ​ដែក​ចុង​ស្រួច​ ប្រវែង​៥៥​ សង់ទីម៉ែត្រ​ ចំនួន​០១​ដើម​ ចាប់​យក​ពី​ឈ្មោះ​ ឃី​ន​ សូ​ណា​ល់​,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥៥០៦៨៤៧,​ ស្លាក​លេខ​ម៉ូតូ​លេខ​ កណ្តាល​ 1AD-9874​ ចំនួន​០១​បន្ទះ​ ចាប់​យក​ពី​ឈ្មោះ​ ឃី​ន​ សូ​ណា​ល់​ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ តេ​ង​ រាត្រី​,​ ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​ ២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២០៥២៦៤​ ពាក់​និង​ស្លាក​លេខ​ម៉ូតូ​លេខ​ កំពត​ 1M-5436​ចំនួន​ ០១​បន្ទះ​ ចាប់​យក​ពី​ឈ្មោះ​ ឃី​ន​ សូ​ណា​ល់​ ជា​ម៉ូតូ​របស់​ជន​រង​គ្រោះ​ ឈ្មោះ​ នូវ​ ឫ​ទ្ធី​,​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​៥៣៥៩១៨៣​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1F-7140​ ចាប់​យក​ពី​ជនសង្ស័យ​ឈ្មោះ​ ទ្រី​ ករុណា​ ហៅ​កាក់​។​

​ករណី​ទី​១៖ ​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ជន​រង​គ្រោះ​រង​របួស​ចំ​ថ្ពាល់​ខាងឆ្វេង​,​ បបូ​មាត់​ខាងឆ្វេង​ និង​លើ​ក្បាល​ខាងស្តាំរ​ងរ​បួស​ជា​ទម្ងន់​យក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH-2052)​ ប្រព្រឹត្ត​នៅ​ចំណុច​គល់​ស្ពាន​ស្រុក​ធំ​ ផ្លូវលំ​ ភូមិ​កណ្តាល​ សង្កាត់​រលួស​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០០​និង​០០​នាទី​។​

ជន​រង​គ្រោះ​ឈ្មោះ​ ស៊ឹ​ម​ ស៊ី​ន​ ភេទ​ប្រុស​ អាយុ​៣៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ​ ផ្លូវជាតិ​លេខ​២​ ភូមិ​ត្រមែង​ ឃុំ​ជំ​ពោន​ ស្រុក​សំរោង​ ខេត្តតាកែវ​ មុខរបរ​ជាង​ផ្សារ​ដែក​។​

​សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២៨៣៣៤៧​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH-2052

​ករណី​ទី​២៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ជន​រង​គ្រោះ​ចំ​លើ​ក្បាល​ និង​ស្មា​ខាងឆ្វេង​រង​របួសធ្ងន់​ យក​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​ ២០១៩​ ពាក់​ស្លាក​លេខ​ កណ្តាល​ 1AD-9874)​ នៅ​ចំណុច​ភូមិ​ដុល​ ផ្លូវលំ​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២២​និង​០៥​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ តេ​ង​ រាត្រី​ ភេទ​ប្រុស​ អាយុ​១៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ភូមិ​ដុល​ ឃុំ​សន្លុង​ ស្រុក​ខ្សាច់កណ្តាល​ ខេត្តកណ្តាល​ មុខរបរ​ជាងកាត់ដេរ​។​

​សម្ភារៈ​បាត់បង់ៈ​ ម៉ូតូ​ម៉ាក​ ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២៨៣៣៤៧​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1AH-2052​។​ ​

​ករណី​ទី​៣៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត​ ពណ៌​ខៀវ​-​ស​ ផលិត​ឆ្នាំ​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៤២៦៣៧៦​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1J-6681)​ នៅ​ចំណុច​មុខ​ក្លោ​ង​ទ្វារ​វត្ត​ចាស់​ ការដ្ឋាន​កិន​ថ្ម​ឧកញ៉ា​ លឹ​ម​ ប៊ុ​ណ្ណា​ ភូមិ​ស្រែ​សៀម​ ឃុំ​ជី​រោ​ទិ៍​ទី​២​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​២៧​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២១​និង​៣០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ សែ​ម​ សុ​ផានិត​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មាន​ទីលំនៅ​ ភូមិ​ពោន​ ឃុំ​មង់​រៀវ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូ​ឃ្មុំ​ មុខរបរ​កសិករ​។​

​សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​ឡេ​ត​ ពណ៌​ខៀវ​-​ស​ ផលិត​ឆ្នាំ​២០១៩​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៤២៦៣៧៦​ ពាក់​ស្លាក​លេខ​ ត្បូងឃ្មុំ​ 1J-6681​។​

​ករណី​ទី​៤៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY-1827)​ នៅ​ចំណុច​ភូមិ​យាយ​ស​ ផ្លូវជាតិ​លេខ​៧​ ឃុំ​ទន្លេ​បិទ​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​ កាលពី​ថ្ងៃ​ទី​ ២៥​ ខែមេសា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​និង​០២​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ធូ​ ស៊ី​មាន​ ភេទ​ស្រី​ អាយុ​៣៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅ​ភូមិ​កំពង់​ឫស្សី​ ឃុំ​ជី​រោ​ទិ៍​ទី​១​ ស្រុក​ត្បូងឃ្មុំ​ ខេត្ត​ត្បូងឃ្មុំ​។​

​សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២១១៩៧៩​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GY-1827​។​

​ករណី​ទី​៥៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ដោយសារ​ការ​ប្រើ​អំពើ​ហឹ​ង្សា​ (​ប្រើ​ដាវ​កែ​ច្នៃ​ កាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ឆ្នាំ​ផលិត​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២០៥២៦៤​ ពាក់​ស្លាក​លេខ​ កំពត​ 1M-5436)​ ប្រព្រឹត្ត​នៅ​ចំណុច​ផ្លូវលំ​ ភូមិ​ត្រពាំង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ កាលពី​ថ្ងៃ​ទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៤​និង​០៥​នាទី​។​

ជន​រង​គ្រោះ​ឈ្មោះ​ នូវ​ រិ​ទ្ធី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ចុងភៅ​ ស្នាក់​នៅ​ភូមិ​ត្យឹ​ង​ ឃុំ​ពើក​ ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​។​

​សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ហុងដា​ សេ​១២៥​ ពណ៌​ខ្មៅ​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-​លេខ​ម៉ាស៊ីន​ ៥២០៥២៦៤​ ពាក់​ស្លាក​លេខ​ កំពត​ 1M-5436​។​

ករណី​ទី​៦៖​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៧២​ ផ្លូវ​បេតុង​ ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​១​ ខណ្ឌ​ពោធិ​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៧​ ខែ​ ឧសភា​ ឆ្នាំ​២០១៩​  វេលា​ម៉ោង​១៧​និង​៣០​នាទី​។​

​ក្រុម​ទី​២-​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់​រួម​មាន​៖១-​ឈ្មោះ​ បូ​ អៀង​ ភេទ​ប្រុស​ អាយុ​២០​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​មិន​ពិតប្រាកដ​ ឃាត់​នៅ​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​២៣​និង​០៥​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ផ្លូវលំ​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

២-​ឈ្មោះ​ រី​ ហុង​ ហៅ​ហ៊ី​ម​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់​បន្លែ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់​នៅ​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​២៣​និង​០៥​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ផ្លូវលំ​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

៣-​ឈ្មោះ​ ប៊ុ​ន​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​១៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ឃាត់​នៅ​ថ្ងៃ​ទី​ ១៨​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​២៣​និង​០៥​នាទី​ នៅ​ចំណុច​ភូមិ​ថ្មី​ ផ្លូវលំ​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​។​

​ករណី​ទី​១៖​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​ ដោយសារ​ការ​ប្រើ​អំពើ​ហិង្សា​ (​ឆក់​កាបូបស្ពាយ​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ម៉ូតូ​រង​របួសធ្ងន់​)​ នៅ​ចំណុច​មុខ​ហាង​គ្រួសារ​កក់ក្តៅ​ផ្ទះ​លេខ​១៥៣E០​ ផ្លូវ​មុន្នី​រ៉េ​ត​ ក្រុម​ទី​៤៩​ ភូមិ​១៦​ សង្កាត់​បឹង​សាឡា​ង​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែ​ មេ​សា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៦​និង​១០​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ តាក់​ គឹ​ម​ជ្រី​ ភេទ​ស្រី​ អាយុ​ ៤៧​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​ចុងភៅ​ ស្នាក់​នៅផ្ទះ​លេខ​៤៥​អា​ ផ្លូវ​លេខ​៣២៨​ សង្កាត់​ទួល​ស្វាយព្រៃ​១​ ខណ្ឌចំការមន​។​

សម្ភារៈ​បាត់បង់ៈ​កាបូបស្ពាយ​ពណ៌​ស៊ី​ជម្ពូ​ចំនួន​០១​មិនដឹង​ចំនួន​ប្រាក់​ដែល​បាត់បង់​,​ ទូរស័ព្ទ​មួយ​គ្រឿង​ម៉ាក​ OPPO​។​

​ករណី​ទី​២៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​យួរដៃ​ពណ៌​ពងមាន់​ ដៃ​ពណ៌​ស​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​០១​ ផ្លូវ​លេខ​៦០០​ ក្រុម​ទី​៥៣​ ភូមិ​១២​ សង្កាត់​បឹង​កក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៤​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​០៩​និង​៣៥​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ រស់​ សុផល​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ មាន​ទីលំនៅ​ផ្ទះ​លេខ​១០​ ផ្លូវ​លេខ​៣​ សង្កាត់​ស្ទឹង​មាន​ជ័យ​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់​មានៈ​កាបូប​យួរដៃ​ពណ៌​ ពងមាន់​ ដៃ​ពណ៌​ស​ ចំនួន​០១,​ ទូរស័ព្ទ​ដៃ​ម៉ាក​ IPhone7Plus​ ពណ៌​ទឹកប្រាក់​ ចំនួន​០១​គ្រឿង​,​ ទូរស័ព្ទ​ដៃ​ម៉ាក​Samsung​ ស៊ី​ម​ពីរ​ ពណ៌​ទឹកប្រាក់​ចំនួន​០១​គ្រឿង​,​ ប្រាក់​ដុល្លារ​ចំនួន​៣០០០​ដុល្លារ​អា​មេ​រិ​ក​,​ ប្រាក់​រៀល​ចំនួន​២០០០០០០​រៀល​ចិញ្ចៀនពេជ្រ​ចំនួន​០១​វង់​,​ បណ្ណ​សម្គាល់​យានយន្ត​ចំនួន​០១​សន្លឹក​,​ បណ្ណ​បើកបរ​រថយន្ត​ ចំនួន​០១​ សន្លឹក​,​ អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ​ ចំនួន​០១​សន្លឹក​,​ កូន​កាបូបដៃ​ ពណ៌​ខ្មៅ​ ចំនួន​០១​។​

​ករណី​ទី​៣៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ ពណ៌​ខ្មៅ​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​៤D​ ផ្លូវ​លេខ​២០១​ ក្រុម​១០​ ភូមិ​២​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៧​ ខែមិថុនា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៣​និង​០៥​នាទី​។​

​ជន​រង​គ្រោះ​ឈ្មោះ​ ខូ​វ​ ស៊ីវ​អាង​ ភេទ​ស្រី​ អាយុ​៤៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​លក់ដូរ​ ស្នាក់​នៅផ្ទះ​លេខ​៦​អា​ ផ្លូវ​លេខ​២០១​ ក្រុម​ទី​១០​ ភូមិ​២​ សង្កាត់​ទួល​ស្វាយព្រៃ​២​ ខណ្ឌចំការមន​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់ៈ​កាបូប​ក្រ​វ៉ា​ត់​ចង្កេះ​ ចំនួន​០១,​ ប្រាក់​ដុល្លារ​ជាង​១០០០​ដុល្លារ​អា​មេ​រិ​ក​,​ ប្រាក់​រៀល​ ចំនួន​២៨០០០០០​រៀល​,​ ប្រាក់​បាត​ថៃ​ចំនួន​៣៥០០​បាត​,​ ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ផ្លើស​អេស​ ពណ៌​ផ្កាឈូក​ និង​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​ ពណ៌​ខ្មៅ​ និង​សម្ភារៈ​មួយ​ចំនួន​។​

​ករណី​ទី​៤៖​ អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក​ អាយ​ហ្វូ​ន​៧​ផ្លឹ​ស​ ពណ៌​ក្រហម​)​ ប្រព្រឹត្ត​នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២០៩​ ផ្លូវ​លេខ​១៤៦​ ភូមិ​១១​ សង្កាត់​ទឹកល្អក់​ទី​២​ ខណ្ឌ​ ទួល​គោក​ រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃ​ទី​២៣​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​ប្រហែល​១២​និង​៣០​នាទី​ ។​

​ជន​រង​គ្រោះ​ឈ្មោះ​ រិ​ន​ ភារ​ម្យ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ ស្នាក់​នៅផ្ទះ​លេខ​២៣៣​ ផ្លូវ​លេខ​១៤៦​ សង្កាត់​ទឹកល្អក់​២​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​។​ សម្ភារៈ​បាត់បង់ៈ​ ទូរស័ព្ទ​ដៃ​ម៉ាក​IPhone៧​ផ្លឹ​ស​ ពណ៌​ក្រហម​។​

ករណី​ទី​៥៖​ អំពើ​លួច​(​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-៣៣០៧៦៤​ លេខ​ម៉ាស៊ីន​ ៥២៣៣០៧៤៧​ ពាក់​ស្លាក​លេខ​ បាត់ដំបង​ 1AC-2076)​ នៅ​ចំណុច​មុខ​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​រថភ្លើង​ ភូមិ​២​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១២​ ខែឧសភា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ប្រហែល​០៥​និង​០៥​នាទី​។​

ជន​រង​គ្រោះ​ឈ្មោះ​ ឡ​យ​ ណា​វី​ ភេទ​ស្រី​ អាយុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​នៅផ្ទះ​ ស្នាក់​នៅផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​រថភ្លើង​ ភូមិ​២​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​

​សម្ភារៈ​បាត់បង់ៈ​ម៉ូតូ​ម៉ាក​ស៊ុ​យ​ហ្សុ​យ​គី​និ​ច​ ពណ៌​ស​ ផលិត​ឆ្នាំ​២០១៨​ លេខ​តួ​-៣៣០៧៦៤​ លេខ​ម៉ាស៊ីន​ ៥២៣៣០៧៤៧​ ពាក់​ស្លាក​លេខ​ បាត់ដំបង​1AC-2076

​ករណី​ទី​៦៖​ ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ ផ្ទះ​គ្មាន​លេខ​ ផ្លូវលំ​ ភូមិ​ព្រៃ​សាលា​ សង្កាត់​កា​កាប​២​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១៨​ ខែឧសភា​ ឆ្នាំ​ ២០១៩​ វេលា​ម៉ោង​ប្រហែល​២០​និង​៣០​នាទី​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ខាងលើ​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com