Google ប្រតិកម្ម Huawei ​ផ្តល់​​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់អ្នកប្រើ​ស្មាតហ្វូន…

ពិភពលោក៖ អ្នក​ប្រើស្មាតហ្វូនរាប់រយលាននាក់ នឹងទទួលរងផលប៉ះពាល់​ពីការ​សម្រេចចិត្​តរបស់ក្រុមហ៊ុន Google ​ក្នុងការកាត់ផ្តាច់ទំនាក់ទំនង​ប្រព័ន្ធ​​ប្រតិបត្តិការ ​Android ​របស់​ខ្លួន ​ជាមួយក្រុមហ៊ុនទូរស័ព្ទ Huawei របស់ចិន។

ការសម្រេច​ចិត្តនេះ ស្ថិតនៅពាក់កណ្ដាលសង្រ្គាមពាណិជ្ជកម្ម អាមេរិកជាមួយចិន មានន័យថា អ្នកប្រើប្រាស់របស់ក្រុមហ៊ុន Huawei នឹងចាប់ផ្តើមបាត់បង់សេវាកម្ម ដែលមានកម្មសិទ្ធិរបស់ GOOGLE ដូចជា G-MAIL (ជីម៉េល)និងផែនទី ហើយត្រូវបិទការធ្វើបច្ចុប្បន្នភាព ទៅអាប់ឌេត នៅលើទូរស័ព្ទ របស់ពួកគេ។

ការផ្លាស់ប្តូរដោយក្រុមហ៊ុនយក្ស អ៊ីនធឺណេតកាលីហ្វ័រញ៉ា នៅលើផ្នែក SOFTWARE ត្រូវបានទទួលព័ត៌មានថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់អាមេរិក បានបញ្ឈប់ការផ្គត់ផ្គង់ HUAWEI ដោយគ្រាន់តែចុចលើផ្នែក HARDWARE នៃទូរស័ព្ទរបស់ខ្លួន។

– អតិថិជនជាច្រើនរងផលប៉ះពាល់

ក្រុមហ៊ុន Huawei បានលក់ទូរស័ព្ទជិត ២០៣ លានគ្រឿង កាលពីឆ្នាំមុនកើនឡើងពី ១៥០ លានគ្រឿង នៅឆ្នាំ ២០១៧ នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Gartner បានអោយដឹងថា Samsung ជាក្រុមហ៊ុនដែល វ៉ាដាច់ក្រុមហ៊ុន Apple នៅក្នុងតារាងសាកលលោក GLOBAL CHARTS។

 

 

 


ដោយ៖ RANGSEY ROTH

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com