អាជ្ញាធរខណ្ឌសែនសុខចុះផ្អាកសំណង់របស់លោកPMផ្កាយ១ម្នាក់ក្រោយមានបណ្តឹងពីពលរដ្ឋជិតខាង

(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌសែនសុខ បានសម្រេចចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រី មាស ជូណារ៉ា ជាបណ្តោះអាសន្នបន្ទាប់ពីមានបណ្តឹងរបស់ប្រជាពលរដ្ឋជិតខាងពាក់ព័ន្ធករណីរំលោភយកព្រំដី។

 

ការចុះផ្អាកសំណង់របស់លោកឧត្តមសេនីយ៍ត្រី មាស ជូណារ៉ា បានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩  ម្សិលមិញនៅតាមបណ្តោយផ្លូវ១៩៨២ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 

អាជ្ញាធរខណ្ឌសែនសុខបាន ប្រាប់ក្រុមអ្នកសារព័ត៌មានថាបន្ទាប់ពីទទួលពាក្យបណ្តឹងរបស់ពលរដ្ឋជិតខាង និងចុះទៅពិនិត្យឃើញថា លោកឧត្តមសេនីយ៍ត្រី មាស ជូណារ៉ា ពិតជាបានសាងសង់សំណង់លើសពីអ្វីដែលលោកបានស្នើសុំទៅអាជ្ញាធរ និងបានសាងសង់ប៉ះពាល់ដល់ព្រំដីអ្នកជិតខាង ដូច្នេះអាជ្ញាធរបានសម្រេចចេញលិខិតផ្អាកសំណង់ខាងលើជាបណ្តោះអាសន្នដោយរងចាំការដោះស្រាយគ្នាសិន។

 

ពាក់ព័ន្ធករណីនេះSwift News នៅពុំទាន់អាចសុំការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី មាស ជូណារ៉ា នៅឡើយទេ៕(SN-ឡុក សំរិត)

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com