ជនជាតិចិនពីរនាក់ បើកឡានលឿនបុកបង្គោល​ភ្លើងក្រឡាប់ស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ព្រះសីហនុ៖ យប់រំលងអធ្រាត្រឈាន ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ ម៉ោង ០,៣០នាទី លើវិថីឯករាជ្យ មុខផ្សារទំនើបអូររ៉េន ភូមិ២ សង្កាត់លេខ៤ ក្រុង ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង បង្កដោយ រថយន្ត១គ្រឿងម៉ាក TOYOTA  ពណ៌ ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ2BB-5858 បើកបរដោយជនជាតិចិន ជិះគ្នា ២នាក់ មានទិសដៅ ពីតោពីរមកផ្សារលើ លុះដល់ចំណុចខាងលើ បានជ្រុលចង្កូតបុកបង្គោលភ្លើងបំភ្លឺផ្លូវ បណ្ដាលឲ្យក្រឡាប់តែម្ដង។

 

 

 
គ្រោះថ្នាក់នេះ បណ្ដាលឲ្យស្លាប់ជនជាតិចិន១នាក់ និងរងរបួសធ្ងន់១នាក់ បានបញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជន ចាក់អង្រែក្រុងព្រះសីហនុ។

 

 

 

រីឯមធ្យោបាយ រថយន្ត១គ្រឿង សមត្ថកិច្ចនគរបាល បានស្ទូចយកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។

IMG_20170419_060304 IMG_20170419_060256 IMG_20170419_060252 IMG_20170419_060242 IMG_20170419_060230 IMG_20170419_060227

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង