បីគ្រាប់តែឯងរបស់ Ronaldo ជួយអោយ Real Madrid ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងឯកអឺរ៉ុប (UEFA Champion League)

អេស្ប៉ាញៈ Cristiano Ronaldo ស៊ុតបញ្ចូលទីបីគ្រាប់តែឯង អោយអ្នកការពារតំណែងជើងឯក Real Madrid យកឈ្នះជើងឯកអាឡឺម៉ង់ Bayern Munich ក្នុងម៉ោងថែម ៤ទល់២ ដើម្បីឡើងទៅដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League យប់មិញនេះ។
ត្រូវការយ៉ាងហោចណាស់ពីរគ្រាប់ឡើង Bayern នាំមុខបន្ទាប់ពីកីឡាករ Robert Lewandowski ស៊ុតបាល់ពិន័យ១១ម៉ែត្របានសម្រេចនៅនាទីទី៥៣។ Madrid ព្យាយាមវាយបកតាមស្មើ ដោយ Ronaldo តែតបញ្ចូលទីពីការលើកបាល់អោយយ៉ាងល្អរបស់កីឡាករCasemiro។ ៣៦វិនាទីក្រោយមក Bayern នាំមុខវិញដោយកំហុសកីឡាករខ្សែការពារជើងចាស់ Sergio Ramos ធ្វើអោយចូលទីខ្លួនឯង ប៉ុន្តែអ្វីៗពិតជាមានការប្រែប្រួល ក្នុងម៉ោងថែម ១៥នាទីពីរដង Ronaldo រកបានពីរគ្រាប់ដើម្បីអោយក្រុមរបស់គេឡើងទៅវគ្គបន្ត។

ថ្ងៃសុក្រនេះ Real Madrid នឹងដឹងថាគួប្រកួតរបស់ជានរណាក្នុងការចាប់ឆ្នោត។  

ចំនែកក្លិបរួមទីក្រុង Atletico Madrid ក៏បានឡើងដែរបន្ទាប់ពីយកឈ្នះ Leicester City ៣ទល់នឹង២ទាំងពីរជើង។

ការប្រកួតយប់នេះ Barcelona ជួប Juventus ហើយ Monaco ជួប Borussia Dortmund ៕

 

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង