ជនជាតិចិនបើករថយន្តបុកបង្គោលភ្លើង បណ្តាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់

(ព្រះសីហនុ) ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនិងម្នាក់ទៀតរបួសធ្ងន់ក្នុងករណ៍គ្រោះថ្នាក់ចរាចរណ៍បើករថយន្ត បុកបង្គោលភ្លើងបំភ្លឺផ្លូវ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០០និង៣០នាទី ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៧ លើ​ផ្លូវ​វិថី​ឯករាជ្យ​ ត្រង់ចំណុច​ មុខ​ផ្សារ​អូររ៉េន​ ស្ថិតនៅ​ក្នុង​ភូមិ​២ សង្កាត់​លេខ​៤​ ក្រុង/ខេត្ត​ព្រះសីហនុ​។ 

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុមាន​ រថយន្តមួយគ្រឿង ​ម៉ាក​ TOYOTA ពណ៌​ ខ្មៅ​ ពាក់​ស្លាកលេខ​ភ្នំពេញ​2BB-5858​ ជិះ​គ្នា​ចំនួន​ ពីរនាក់​ ជនជាតិ​ ចិន​ មានទិសដៅពី​ តោ​ពីរ​ ឆ្ពោះទៅ​ ផ្សារលើ​ លុះដល់ចំណុច​ខាងលើ​ក៏​បាន​ជ្រុល​ចង្កូត​បុក​នឹង​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ​ បណ្ដាល​ឲ្យ​ក្រឡាប់​តែម្ដង​។ 

គ្រោះថ្នាក់​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​ មួយនាក់​ និង​រងរបួស​ធ្ងន់​​មនុស្ស​ចំនួន​ មួយនាក់​ បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​គ្លីនិក​ចាក់អង្រែ​។ 

រីឯ​វត្ថុតាង​រថយន្ត​ មួយគ្រឿង​កម្លាំង​ជំនាញ​កំពុង​ស្ទូច​យក​មក​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោក​ ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង