១៥ឆ្នាំមកនេះ អង្គការរបស់លោក​ Scott Neeson​ ជួយអ្វីខ្លះ​ដល់កុមារ ​និងសហគមន៍​ស្ទឹងមានជ័យ​?​

(ភ្នំពេញ)៖ អង្គការមូលនិធិកុមារកម្ពុជា (CCF) នៅថ្ងៃទី១៥ ខែឧសភានេះ បានប្រារព្ធខួប ១៥ ឆ្នាំ នៃការជួយ​សហគម៍​ស្ទឹងមានជ័យ ជាមួយនឹងការប្រារព្ធពិធីពេញមួយថ្ងៃមហោស្រពតាមផ្លូវ ពិធីអបអរស្នាដៃ ដែលសម្រេចបានដោយកុមារ និងគ្រួសារតំបន់ស្ទឹងមានជ័យផងដែរ។

បើតាមសាលាបត្រព័ត៌មាន ដែលអង្គភាព Swift News ទទួលបានក្នុងរយៈពេល១៥ឆ្នាំ របស់អង្គការមូលនិធិកុមារ​កម្ពុជា៖
• សិស្ស CCF ចំនួន 3,364 នាក់បានចូលរួមក្នុងកម្មវិធីអប់រំទទួលរង្វាន់ផ្នែកគុណភាពខ្ពស់របស់យើង។
• សិស្ស CCF ចំនួន 260 នាក់បានបន្តថ្នាក់ឧត្តមសិក្សា។
• 6,590 គ្រួសារបានទទួលផលពីកម្មវិធីសង្គ្រោះរបស់ CCF។
• ការព្យាបាលចំនួន 279,156 លើកត្រូវបានផ្តល់ជូននៅគ្លីនិកព្យាបាលរបស់យើង។
• អាហារចំនួន 1,148,994 ពេលត្រូវបានផ្តល់ជូននៅក្នុងកម្មវិធីអាហារពេលល្ងាចរបស់យើង។
• អង្ករចំនួន 2,468 តោនត្រូវបានចែកជូនសហគមន៍។
• ទឹកចំនួន 28,948,943 លីត្រត្រូវបានផ្តល់ជូនសហគមន៍។
• ទារកជាង 1,200នាក់បានកើតយ៉ាងមានសុវត្តិភាពក្រោមការថែទាំរបស់គ្លីនិកថែទាំមាតារបស់យើង។

ចំពោះស្ថានភាពបច្ចុប្បន្នរបស់អង្គការ៖
• កុមារចំនួន 1,956 នាក់ត្រូវបានចុះឈ្មោះចូលរៀនក្នុងកម្មវិធីអប់រំម្តេយ្យសិក្សាបឋមសិក្សាមធ្យមសិក្សា និងឧត្តម​សិក្សា។
• យុវជន CCF ជាង 500នាក់កំពុងចូលរួមយ៉ាងសកម្មនៅក្នុងគំនិតផ្តួចផ្តើមភាពជាអ្នកដឹកនាំ។
• យុវជន 350 នាក់ស្ម័គ្រចិត្តចែកថាយអាហារចិញ្ចឹមជាង 150,000 ពេល ជារៀងរាល់ឆ្នាំ។
• សិស្ស 70 នាក់ ធ្វើការស្ម័គ្រចិត្តឲ្យកម្មវិធីជីដូនដែលផ្គត់ផ្គង់ដល់ស្ត្រីចាស់ជរាក្នុងសហគមន៍ចំនួន 93នាក់។
• ផ្ទះ 460 ខ្នងត្រូវបានផ្តល់ជូនប្រជាជន 2,500 គ្រួសារចាប់តាំងពីឆ្នាំ 2013។
• ការព្យាបាល ឬពិគ្រោះជំងឺ 30,000+លើក ត្រូវបានផ្តល់ជូននៅគ្លីនិកព្យាបាលរបស់យើងជារៀងរាល់ឆ្នាំ។
• ក្នុងចំណោមសិស្សដំបូងគេចំនួន 200 នាក់ដែលចូល CCF ក្នុងឆ្នាំ 2004/2005 មាន 68% កំពុងសិក្សានៅសាកល​វិទ្យាល័យ ឬបានបញ្ចប់ការសិក្សាថ្នាក់សាកលវិទ្យាល័យ។

សូមបញ្ជាក់ថា អង្គការមូលនិធិកុមារកម្ពុជា បង្កើតឡើងក្នុងឆ្នាំ ២០០៤ ដែលមានលោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិអង្គការមូលនិធិកុមារកម្ពុជា។ អង្គការមូលនិធិកុមារកម្ពុជា (CCF) ប្រតិបត្តិ៦៤អន្តរគម្រោង​លើវិស័យកម្មវិធីស្នូលដូចជា ការអប់រំភាពជាអ្នកដឹកនាំមុខរបរ និងបំណិនជីវិត ការថែទាំកុមារការបប​សហគមន៍និងការថែទាំសុខភាព៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com