ដើមចមនាំឲ្យមានថ្ងៃ ១៧ មេសា ១៩៧៥!

(ភ្នំពេញ) ៖ ភាពជាក់ស្តែងនៃថ្ងៃ១៧ មេសា ១៩៧៥ គឺ ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃជ័យជម្នះរបស់រណសិរ្ស សម្តេចឪ លើរបបសាធារណៈរដ្ឋខ្មែរ ដឹកនាំដោយលោក លន់ ណុល/ទ្រង់ស៉ីសុវត្ថិ សិរិមត: ដែលមានអាមរិកាំងជាខ្នងបង្អែក។ ប៉ុន្តែ ដើមចមដែលបណ្តាលឱ្យកើតមាន«របបសាធារណៈរដ្ឋខ្មែរ» និងនាំឲ្យមានការបង្កើត«រណៈសិរ្ស»ដឹកនាំដោយសម្តេចឳ គឺ សច្ចភាពប្រវត្តិសាស្ត្របានបញ្ជាក់ជាបន្តបន្ទាប់ដូចតទៅ ៖

 

១. នយោបាយចក្រពត្តិនិយមរបស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍,

 
២. ការប៉ុនប៉ងផ្តួលរំលំរបបរាជានិយមនៅកម្ពុជា ដោយសារអាមេរិកខឹងនឹងសម្តេចព្រះនរោត្តម សីហនុ ដែលមិនព្រមចូលរួមក្នុងបក្ខសម្ព័ន្ធសេអាតូរបស់ខ្លួននៅអាស៊ីអាគ្នេយ៍,

 
៣. ខណៈកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង គឺ អាមេរិកាំងបានលូកដៃចូលកម្ពុជា ដោយបញ្ចុះបញ្ចូលក្រុមអ្នកនយោបាយខ្មែរសេរីនិយមដូចជា លោក សម សារី, ដាប ឈួន, ស៊ឺង ង៉ុកថាញ់…។ល។ ឲ្យក្បត់នឹងសម្តេចឪ តែសំណាងល្អ ពួកនេះត្រូវរងបរាជ័យ ខ្លះត្រូវបានចាប់កាត់ទោស និងអ្នកខ្លះទៀតរត់ចោលស្រុក។

 
៤. ទីបំផុតសហរដ្ឋអាមេរិកបានសម្រេចបំណងនេះ ដោយអូសទាញបានលោក លន់ ណុល/ទ្រង់ស៊ីសុវត្ថិ សិរិមតៈ និងបក្ខពួកឲ្យធ្វើរដ្ឋប្រហារទម្លាក់សម្តេចឳ និងផ្តួលរំលំរបបរាជានិយម ជំនួសដោយរបបសាធារណរដ្ឋបែបសហរដ្ឋអាមេរិក នៅថ្ងៃ១៨ មីនា ១៩៧០។

 
៥. ជោគជ័យរបស់អាមេរិក គឺប្រើនយោបាយក្រោមលេសថា កម្ពុជាផ្តាច់ការ, គ្មានប្រជាធិបតេយ្យ, ពុករលួយ និងប្រើនយោបាយបញ្ឆេះកំហឹងជាមួយនឹង “យួន” តែការពិតអាមេរិកជួយយួនខាងត្បូង ប្រឆាំងនឹងយួនខាងជើងសោះ។ រីឯក្រុមលោក លន់ ណុល/ទ្រង់ ស៊ីសុវត្ថិ សិរិមតៈ ក្លាយជាឈ្នាន់សម្រាប់អាមេរិកប្រើប្រាស់ ទឹកដីកម្ពុជាធ្វើជាសមរភូមិនៃសង្គ្រាមអាមេរិក-វៀតណាម។ នេះជាដើមចមដែលកើតចេញពីអាមេរិក។

 
៦. សម្តេចឳ បានប្រកូកប្រកាសប្រជាពលរដ្ឋចូលព្រៃម៉ាគី តស៊ូប្រដាប់អាវុធក្នុងចលនារំដោះជាតិពីចក្រព័ត្តិអាមេរិក។ ចលនានេះ ក៏ត្រូវបានក្រុមខ្មែរក្រហមចូលរួមផងដែរ។

 
៧. ចលនាមានសន្ទុះខ្លាំងក្លារហូតដល់បានទទួលជ័យជំនះ នៅថ្ងៃ១៧ មេសា ១៩៧៥។

 
៨. ភ្លាមៗ តម្រូវឲ្យមានការជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញ និងទីរួមខេត្តនានា ដោយសំអាងហេតុផលមួយទៀតថា អាមេរិកមិនព្រមចុះចាញ់ និងអាចទម្លាក់គ្រាប់បែក។

 
៩. ដោយឡែក ក្រុមខ្មែរក្រហមប៉ុលពត បានប្លន់យកជ័យជំនះនេះ។

 

សរុបទៅ គឺបើគ្មានការលូកដៃពីសហរដ្ឋអាមេរិកមកបំផ្លាញសន្តិភាពរបស់ កម្ពុជាទេនោះ ខ្មែរក្រហម ប៉ុល ពត ដែលជាក្រុមឩទ្ទាម ក៏មិនអាចមានឱកាសមកកាន់អំណាចបានទេ សូម្បីតែមួយរយឆ្នាំទៀតក៏មិនអាចដែរ។ ដូច្នេះ ដើមចម គឺ នយោបាយចក្រព័ត្តិនិយមរបស់សហរដ្ឋអាមេរិកហ្នឹងឯង និងភាពល្ងង់ខ្លៅរបស់ក្រុមអ្នកនយោបាយខ្មែរបែបអាមេរិកាំងនិយមផងដែរ។

 
បច្ចុប្បន្ននេះ សហរដ្ឋអាមេរិក ក៏នៅតែបន្តនយោបាយលូកដៃនាំសង្គ្រាមចូលប្រទេសដទៃ ដើម្បីបំផ្លាញបំផ្លាញសន្តិភាព ក្រោមលេសដដែលដដែល គឺផ្តាច់ការ,មិនគោរពសិទ្ធិមនុស្ស, បំបិទសេរីភាព ដើម្បីបង្វក់ឲ្យក្រុមនិន្នាការនយោបាយប្រឆាំង នឹងរាជរដ្ឋាភិបាលកម្ពុជា ដើម្បីឱ្យមានការផ្លាស់ប្តូរបែបអាមេរិកជាថ្មីម្តងទៀត ដែលមានន័យថា ជា«ការផ្លាស់ប្តូរ ពី សន្តិភាព មកសង្គ្រាម» ក្រោមរូបភាពបង្កាត់ភ្លើងបដិវត្តន៍ពណ៌ និងប្រើវិធីបញ្ឆេះកំហឹងរវាងពូជសាសន៍ពីអតីតកាល។

 

សូមកុំភ្លេចថា បញ្ហាប្រកាន់ពូជសាសន៍ និងពណ៌សម្បុរស្បែកស និងស្បែកខ្មៅ គឺ នៅសង្គមអាមេរិកាំង ពុំទាន់បានដោះស្រាយនៅឡើយទេ៕(ដោយ ៖ កណ្តុរ ស)

 

17952914_2245601815665576_7808438110584841003_n

17903851_2245601832332241_8789315251356428596_n  18010348_2245601852332239_3233368359154411177_n 18010936_2245601878998903_4107036761061616040_n

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង