ស្រីលង្កា ប្រកាសប្រើកម្លាំង​បង្ក្រាប​​ក្រុម​បង្កភាព​វឹកវរ​ប្រឆាំង​ពលរដ្ឋ​មូស្លីម

(បរទេស)៖ រដ្ឋាភិបាលស្រីលង្កា បានប្តេជ្ញាប្រើកម្លាំងបង្ក្រាបក្រុមបង្កភាពវឹកវរ បន្ទាប់ពីអំពើហិង្សាប្រឆាំង​ពលរដ្ឋមូស្លីម បានកើនឡើងក្នុងប្រទេស បន្ទាប់ពីមានការបំផ្ទុះគ្រាប់បែក ដែលសម្លាប់មនុស្សរាប់រយនាក់​កាលពីខែមុន។

ការប្រកាសនេះ បានធ្វើឡើង ក្រោយពីរដ្ឋាភិបាលស្រីលង្ការ បានដាក់បម្រាមគោចរនៅពេលយប់​នៅទូទាំង​ប្រទេស ប៉ុន្តែបានដកចេញវិញជាអន្លើកាលពីថ្ងៃអង្គារម្សិលមិញនេះ ក្រោយពីវិហារអ៊ីស្លាមនិងហាងទំនិញ ដែលគ្រប់គ្រងដោយពលរដ្ឋមូស្លីម រងការបំផ្លិចបំផ្លាញនិងដុតកម្ទេច។ ​

នៅក្នុងសុន្ទរកថា ចាក់​ផ្សាយ​តាម​ទូរទស្សន៍, ស្នងការនគរបាលជាតិនៃប្រទេសស្រីលង្កា បានព្រមានថា «នគរបាលនឹងឆ្លើយតបចំពោះក្រុមបង្កភាពវឹកវរដោយប្រើកម្លាំងបង្ក្រាបយ៉ាងចាស់ដៃ»៕ ​(មាលីកា)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com