ស៊ន សៀវម៉ី ចូលរួមការប្រកួតកីឡាតេក្វាន់ដូរ WTជើងឯកពិភពលោក

(កម្ពុជា)៖ កីឡាការិនីកម្ពុជា ស៊ន សៀវម៉ី បានចេញទៅចូលរួមការប្រកួតកីឡាតេក្វាន់ដូរជើងឯកពិភពលោក ២០១៩នៅចក្រភពអង់គ្លេស ក្នងទីក្រុង Manchester។

កីឡាការិនីដែលធ្លាប់ដណ្តើមមេដាយមាសកីឡាអាស៊ីលើកដំបូងឱ្យកម្ពុជា សៀវម៉ី នឹងប្រជែងជាមួយកីឡាការិនីមកពីជិត៤០ប្រទេសលើវិញ្ញសាក្រោម៧៣គីឡូក្រាម។ តាមកម្មវិធីកីឡាការិនីរូបនេះនឹងចាប់ផ្តើមប្រកួតស្អែក។

ការប្រកួតតេក្វាន់ដូរជើងឯកពិភពលោក២០១៩ ដំណើរការពីថ្ងៃទី១៥ ដល់ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៩នៅទីក្រុង Manchester ចក្រភពអង់គ្លេស។ អត្តពលិកជិត១០០០នាក់មកពី១៥០ប្រទេសលើពិភពលោកចូលរួមក្នុងព្រឹត្តិការណ៍នេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com