មនុស្ស៤នាក់ស្លាប់និង២០​នាក់របួសក្នុងការបំផ្ទុះគ្រាប់បែកជាច្រើនដងនៅអាហ្វហ្កានីស្ថាន

(បរទេស)៖ ​ការបំផ្ទុះគ្រាប់បែកចំនួន៣កន្លែងផ្សេងពីគ្នាបានធ្វើឲ្យកក្រើកទីក្រុងចាឡាឡាបាដ​ (Jalalabad) ក្នុងប្រទេសអាហ្វហ្កានីស្ថាននិងបានសម្លាប់មនុស្ស៤នាក់​ហើយ២០​នាក់ផ្សេងទៀតរងរបួសកាលពីថ្ងៃចន្ទ។

​អភិបាលខេត្ត Nangarhar បាននិយាយថា​ជនរងគ្រោះទាំងនោះត្រូវបានគេជឿថាជាជនស៊ីវិល។

គ្មាននរណាម្នាក់អះអាងទទួលខុសត្រូវចំពោះការវាយប្រហារដែលបានកើតឡើងនៅពេលដែលអង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីការកើនឡើងនៃអំពើហិង្សានៅទូទាំងប្រទេសក្នុងកំលុងពេលសប្តាហ៍ទី១នៃបុណ្យរ៉ាម៉ាឌន​។

សូមបញ្ជាក់ថាទាំងក្រុមតាលីបង់និងសម្ព័ន្ធរដ្ឋអ៊ិស្លាម​ ISIS នៅខេត្ត ​Nangarhar​ តែងបង្កហេតុស្រដៀងគ្នានេះ៕ (មាលីកា)

 
អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com