ប្រធានាធិបតី ត្រាំ ​នឹងជួបជាមួយប្រធានាធិបតីចិននិង​រុស្ស៊ីនៅឯកិច្ចប្រជុំ G20

​(អាមេរិក)៖ ប្រធានាធិបតីអាមេរិក លោក ​ដូណាល់ ត្រាំបាននិយាយកាលពីថ្ងៃចន្ទថារូបលោកនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនភីង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីននៅឯកិច្ចប្រជុំ G20 ក្នុងប្រទេសជប៉ុននៅខែក្រោយ។

លោក ត្រាំបាននិយាយថា«ជំនួប​ជាមួយលោក ស៊ី អាចមានប្រសិទ្ធភាពនៅពេលជម្លោះពាណិជ្ជកម្មអាមេរិក-ចិនបានកើនឡើងបន្ទាប់ពីបរាជ័យក្នុងការឈានដល់កិច្ចព្រមព្រៀងមួយក្នុងកំលុងពេលកិច្ចចរចាកម្រិតខ្ពស់កាលពីសប្តាហ៍មុន»។

​គួររំឭកថាកាលពីថ្ងៃចន្ទប្រទេសចិនបាននិយាយថាខ្លួននឹងដំឡើងពន្ធលើទំនិញអាមេរិកជាច្រើនប្រភេទ​រួមទាំងបន្លែបង្កកនិងឧស្ម័នធម្មជាតិដើម្បីជាការសងសឹកក្នុងជម្លោះសង្គ្រាមពាណិជ្ជកម្មរបស់ខ្លួនជាមួយក្រុងវ៉ាស៊ីនតោនបន្ទាប់ពីលោកត្រាំបានព្រមានដំឡើងពន្ធលើទំនិញចិន៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com