Breaking៖ ប៉ូលីសសម្រុកចូលក្នុងស្ថានទូតវែណេស៊ុយអេឡាប្រចាំនៅអាមេរិក

RT ឲ្យដឹងថា ប៉ូលីសអាមេរិក បានវាយសម្រុកទាំងកម្រោលចូលទៅក្នុងស្ថានទូតរបស់ប្រទេសវែណេស៊ុយអេឡាប្រចាំនៅទីក្រុង វ៉ាស៊ីនតោន សហរដ្ឋអាមេរិក នៅថ្ងៃអង្គារ ទី១៤ ខែឧសភា នេះ ដោយមិនមានការសុំអនុញ្ញាតជាមុន ។

ប្រភពដដែលបានបន្តថា ការឆ្មក់ចូលស្ថានទូតវែណេស៊ុយអេឡាប្រចាំនៅអាមេរិក គឺត្រូវបានធ្វើឡើងក្នុងបំណងចាប់ខ្លួនក្រុមសកម្មជនគាំទ្រប្រធានាធិបតីវែណេស៊ុយអេឡា លោក Nicolas Maduro ដែលលាក់ខ្លួននៅក្នុងស្ថានទូតនេះ និងបណ្តេញចេញពីទឹកដីអាមេរិក ។

អគ្គរដ្ឋទូតវែណេស៊ុយនៅអាមេរិក បានថ្កោលទោសយ៉ាងខ្លាំងចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាពស្ថានទូតវែណេស៊ុយអេឡា ដោយបំពានលើច្បាប់អន្តរជាតិ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com