ក្រសួងសុខាភិបាលប្រតិកម្មចំពោះការចោទប្រកាន់ពីលោក គួច ម៉េងលី ថា ក្រសួងរារាំងសកម្មភាពមនុស្សធម៌របស់លោក

(ភ្នំពេញ) ៖  នៅថ្ងៃនេះ ក្រសួងសុខាភិបាល បានចេញសេចក្តីបំភ្លឺរបស់ខ្លួន ដោយច្រានចោលនូវការចោទប្រកាន់ដោយមិនត្រឹមត្រូវ របស់លោក គួច ម៉េងលី ដែលបានចោទប្រកាន់ថា ក្រសួងសុខាភិបាលបានរារាំង រាល់ការងាររបស់លោកនោះ ហើយក៏ស្នើទៅវិញថា ត្រូវតែគោរពតាមច្បាប់របស់ប្រទេស ដែលមានជាធរមានជាចាំបាច់។

ក្រសួងសុខាភិបាល ប្រតិកម្មបែបនេះ បន្ទាប់ការផ្សាយរបស់វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ម្សិលម៉ិញនេះ ក៏ដូចជាការផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកដែរ ក្រោមចំណងជើងថា «កិច្ចការរបស់លោក គួច ម៉េងលី រាំងស្ទះក្រោយការរិះគន់ ប្រព័ន្ធសុខាភិបាល»។

នៅក្នុងលិខិតចុះថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៧នេះ  បានលើកឡើងថា «ក្រសួងសុខាភិបាលសូមបំភ្លឺថា មកទល់នឹងពេលនេះ ក្រសួងមិនដែលបានទទួលនូវពាក្យស្នើសុំណាមួយពីលោក គួច ម៉េងលី ឡើយ ទាំងក្នុងការងារមុខរបរឯកជន និងការងារមនុស្សធម៌របស់លោក»។ 

តាមសេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាល បានស្នើឲ្យលោក គួច ម៉េងលី គោរពព្រះរាជក្រម អនុក្រិត្យ ដែលទាក់ទងនឹងវិស័យសុខាភិបាលមួយចំនួន ព្រមទាំងបទដ្ឋានគតិយុទ្ធនានាដែលនៅជាធរមាន។ 

សូមអានសេចក្តីបំភ្លឺរបស់ក្រសួងសុខាភិបាលទាំងស្រុងដូចខាងក្រោម ៖

 

 

123 Kouch-Mengly

 

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង