លោក គឹម សន្តិភាព ថាយុទ្ធនាការអាវខ្មៅអាចប្រឈមមុខផ្លូវច្បាប់ បើច្បាប់កំណត់ថាជា《បទល្មើស》

(ភ្នំពេញ) ៖ លោក គឹម សន្តិភាព ថ្លែងបញ្ជាក់ទៅកាន់ក្រុមយុទ្ធនាការអាវខ្មៅថា អាចប្រឈមមុខផ្លូវច្បាប់ បើយុទ្ធនាការនោះបម្រើឲ្យគោលដៅទុច្ចរិតណាមួយដែលច្បាប់បានកំណត់ថា《ជាបទល្មើស》!។

 

អ្នកនាំពាក្យក្រសួងយុត្តិធម៌រូបនេះបានបញ្ជាក់ដូច្នេះថា 《យុទ្ធនាការ(អាវខ្មៅ) នេះគ្មានផ្តល់ផលប្រយោេជន៍ណាមួយសោះដល់ដល់ជនដែលកំពុងជាប់ឃុំខ្លួនក្នុងបទល្មើសព្រហ្មទណ្ឌទាំងអស់នោះទេ!។

លោកបន្រថា ផ្ទុយទៅវិញអ្នករៀបចំ អ្នកចូលរួមក្នុងយុទ្ធនាការនេះអាចប្រឈមនឹងផ្លូវច្បាប់ប្រសិនបើយុទ្ធនាការនេះបម្រើអោយគោលដៅទុច្ចរិតណាមួយដែលច្បាប់បានកំណត់ថាជា《បទល្មើស》!។

 

លោកបន្ថែមថា គ្មានជម្រើសណាមួយក្រៅពីការអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលធ្វើសកម្មភាពប្រឆាំងនឹងច្បាប់នោះទេ ដើម្បីធានានូវសន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈក្នុងសង្គម!។

 

លោកបានផ្តល់យោបល់ដូច្នេះថា 《ការតវ៉ាផ្លូវច្បាប់តាមនីតិវិធីតុលាការ នោះទើបផ្តល់ផលប្រយោជន៍ដល់ជនទាំងនោះ!》។

 

ការលើកឡើងនេះបន្ទាប់ពីមានការអំពាវនាវពីក្រុមយុទ្ធនាការអាវខ្មៅ ឲ្យមានការចូលរួមកាន់តែច្រើនក្រោយចូលឆ្នាំខ្មែរ ក្នុងយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅនោះ៕

 

20170418_202751

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង