ពលរដ្ឋវ៉េណេស៊ុយអេឡា៥ម៉ឺននាក់ធ្វើមាតុភូមិនិវត្តន៍

(ការ៉ាកាស)៖ ក្រសួងការបរទេសវ៉េណេស៊ុយអេឡាបាននិយាយកាលពីថ្ងៃអាទិត្យថា នៅក្នុងរយៈពេល៨ខែកន្លងមកនេះ មានប្រជាពលរដ្ឋវ៉េណេស៊ុយអេឡាចំនួន៥ម៉ឺននាក់បានវិលត្រឡប់មកប្រទេសកំណើតវិញ ដោយសារផែនការមាតុភូមិនិវត្តន៍ពិសេសមួយ។

​ក្នុងចំណោមពលរដ្ឋ ដែលបានវិលត្រឡប់មកវិញនោះមាន៦០%ជាស្ត្រី និង៣០%ជាកុមារ។

សូមបញ្ជាក់ថា ប្រធានាធិបតីវ៉េណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ ​បានស្នើបង្កើតកម្មវិធីមួយដើម្បីសម្របសម្រួលដល់ការវិលត្រឡប់មកវិញរបស់ពលរដ្ឋវ៉េណេស៊ុយអេឡាដែលបានធ្វើចំណាកស្រុកទៅបណ្តាប្រទេសជិតខាងដូចជាអាហ្សង់ទីន, ប៉េរូ និងអេក្វាទ័រ​ជាដើម៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com