ម៉ានីល៖ ហ្វីលីពីននឹងមានច្បាប់កាត់ទោសប្រហារជីវិតនៅពេលខាងមុខ

Reuters News បានចុះផ្សាយថា ប្រជាពលរដ្ឋរបស់ប្រទេសហ្វីលីពីន បានចាប់ផ្តើមចេញទៅបោះឆ្នោតហើយ នៅថ្ងៃចន្ទ ទី១៣ ខែឧសភា ឆ្នាំ២០១៩នេះ ដែលជាការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់លោកប្រធានាធិបតី Rodrigo Duterte ។

មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិនេះ លោកប្រធានាធិបតី Rodrigo Duterte បានប្រកាសថា លោកនឹងធ្វើកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញ និងបង្កើតអោយមានច្បាប់កាត់ទោសប្រហារជីវិតចំពោះអ្នកជួញដូរគ្រឿងញៀន ។

តាមការស្ទង់មតិមួយបានបង្ហាញថា ប្រជាពលរដ្ឋហ្វីលីពីនភាគច្រើននៅតែបន្តគាំទ្រ លោកប្រធានាធិបតី Rodrigo Duterte ហើយប្រធានាធិបតីរូបនេះ នឹងទទួលបានអាសនៈក្នុងព្រឹទ្ធសភាកាន់តែច្រើនថែមទៀតក្រោយពីការបោះឆ្នោតនេះ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com