ណាហ្កាវើលឈ្នះអគ្គិសនីកម្ពុជាឈរកំពូលតារាងបណ្តោះអាសន្ន

(កម្ពុជា)៖ អ្នកការពារតំណែងជើងឯកណាហ្កាវើលឡើងមកឈរនៅកំពូលតារាងជើងឯកបណ្តោះអាសន្ន ក្រោយឈ្នះអគ្គិសនី ៣ទល់នឹង០ នៅទីលានបាល់ទាត់អគ្គិសនីកម្ពុជាទូលសង្កែរសៀលថ្ងៃនេះ សប្តាហ៍ទី៧ការប្រកួតជម្រើសជើងឯកជាតិ។

បីគ្រាប់របស់ណាហ្កាកើតឡើងដោយកីឡាករ Kipson, Anderson និង Omogba។ជ័យជំនះនេះធ្វើឱ្យណាហ្កាឡើងមកឈរនៅចំណាត់ថ្នាក់លេខ២មាន១៨ពិន្ទុ នាំមុខព្រះខ័នរាជស្វាយរៀង២ពិន្ទុ ខណៈក្រុមនៅខេត្តស្វាយរៀងនេះនៅសល់មួយប្រកួតក្នុងដៃ។

ក្រោយការប្រកួតនេះណាហ្កាមិនបានសម្រាកច្រើនទេ ព្រោះត្រូវធ្វើដំណើរទៅកាន់ទឹកដីសហភាពមីយ៉ាម៉ាជួប Yangon United សម្រាប់ការប្រកួតបង្គ្រប់កិច្ច AFC Cup ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com