ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​៖​ «​ក្រុមការងារ​ពុំ​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ជំនួស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា​ឡើយ​!»

 

(​កំពង់ធំ​)៖​ «​ក្រុមការងារ​ពុំ​មាន​តួនាទី​ចាត់ចែង​កិច្ចការ​ជំនួស​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​នានា​ឡើយ​»​ នេះ​ជា​សារ​ណែនាំ​របស់​ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ ដែល​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​។​

​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ ឡើ​ក​ឡើង​ដូច្នេះ​ក្នុង​ឱកាស​អញ្ជើញ​ជា​ អធិបតីភាព​ ក្នុង​ពិធី​ប្រកាស​សមាសភាព​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ ដើម្បី​ត្រួតពិនិត្យ​ និង​គាំទ្រ​ការ​អនុវត្ត​កម្ម​វី​ធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤​ របស់​រាជរដ្ឋាភិបាល​កម្ពុជា​ នា​រសៀល​ថ្ងៃ​ទី​ ០៩​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​សាលាខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​ សុខ​ លូ​ អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ធំ​ និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ បាន​រាយការណ៍​អំពី​លទ្ធផល​នៃ​ការ​អនុវត្ត​កម្មវិធី​នយោបាយ​ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ របស់​រាជរដ្ឋាភិបាល​នីតិកាល​ទី​៥​ កន្លង​មក​អាជ្ញាធរ​ និង​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​បាន​ខិតខំ​ប្រឹងប្រែង​បង្ក្រាប​បទល្មើស​នានា​ មានការ​ថយ​ចុះ​ជា​បន្តបន្ទាប់​។​

​លើស​ពី​នេះ​ទៀត​រដ្ឋបាល​ខេត្ត​បាន​ខិតខំ​ចលនា​ឲ្យ​មានការ​ចូលរួម​ ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ ដើម្បី​រួម​គ្នា​រក្សា​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ និង​សុវត្ថិភាព​សង្គម​បាន​ល្អ​ ការ​បង្កើត​ឲ្យ​មាន​ក្រុមការងារ​ចុះ​មូលដ្ឋាន​ គឺជា​មធ្យោបាយ​ដ៏​មាន​សារៈសំខាន់​ និង​មាន​ប្រសិទ្ធភាព​ខ្ពស់​ ប្រកបដោយ​ភាព​ស័​ក្កិ​សិទ្ធិ​សំដៅ​ធានា​សម្រេច​ឲ្យ​បាន​ជោគជ័យ​នូវ​ទិស​ដៅ​កំណែទម្រង់​ស៊ីជម្រៅ​ដែល​បាន​កំណត់​នៅ​ក្នុង​យុទ្ធសាស្ត្រ​ចតុកោណ​របស់​រាជរដ្ឋាភិបាល​។​

​ឯកឧត្តម​បណ្ឌិត​ ថោ​ង​ ខុន​ ក្នុង​នាម​ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ខេត្តកំពង់ធំ​ បាន​ស្វាគមន៍​យ៉ាង​កក់ក្តៅ​ចំពោះ​ លោក​ លោកស្រី​ មក​ពី​បណ្តា​ក្រសួង​ ស្ថាប័ន​ ដែល​ត្រូវ​បាន​ចាត់តាំង​ឱ្យមក​បំពេញការងារ​ជា​ក្រុមការងារ​ថ្នាក់​ជាតិ​នៅ​ខេត្តកំពង់ធំ​នេះ​ និង​សូម​ឱ្យ​ក្រុមការងារ​ទាំងអស់​ ត្រូវ​រួម​សាមគ្គី​គ្នា​ និង​សហការ​ល្អជា​មួយ​នៅ​តាម​មូលដ្ឋាន​របស់​ខ្លួន​។​

​បើ​មាន​ភាព​ចាំបាច់​យើង​ នឹង​បង្កើត​ក្រុមការងារ​រហូត​ដល់​ថ្នាក់​ឃុំ​ និង​ភូមិ​ទៀត​ ធ្វើ​បាន​ដូច្នេះ​ទើប​ដឹង​រឿង​ជាក់ស្តែង​ និង​ដោះស្រាយ​បាន​ចំ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​បាន​ទាន់​ពេលវេលា​ និង​ប្រកបដោយ​ ប្រសិទ្ធភាព​។​ នា​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​បណ្ឌិត​ ក៏​បាន​លើក​ឡើង​ថា​ ខេត្តកំពង់ធំ​ ទោះបីជា​ខេត្ត​នាំមុខ​ខាង​វិស័យ​កសិកម្ម​ តែ​ក៏​ជា​គោលដៅ​ទេសចរណ៍​មួយ​ដ៏​ល្អ​ដែរ​ ពីព្រោះ​ជា​ខេត្ត​ដែល​មានសម្បត្តិ​បេ​តិក​ ភណ្ឌ​ពិភពលោក​ គឺ​តំបន់​ប្រាសាទសំបូរព្រៃគុក​ ហើយ​ក៏​មាន​សក្ដានុពល​លើ​វិស័យ​ក​សិ​ទេសចរណ៍​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com