អភិបាល​ខេត្តតាកែវ​ ណែនាំ​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ ត្រូវ​ត្រៀម​រៀបចំ​ ដាក់​តាំង​បង្ហាញ​ផលិតផល​របស់​ខ្លួន​ ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ខាង​មុខ​

 

(​តាកែវ​)៖​ អភិបាល​ខេត្តតាកែវ​ ឯកឧត្តម​ អ៊ូច​ ភា​ បាន​ណែនាំ​ដល់​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ ក៏​ដូច​ជា​អាជ្ញាធរ​ក្រុង​ស្រុក​ទាំងអស់​ ត្រូវ​ត្រៀមលក្ខណៈ​ស​ម្ប​តិ្ត​ទុកជា​មុន​ ក្នុង​ការ​រៀបចំ​ស្តង់​តាំង​បង្ហាញ​សមិទ្ធផល​ដែល​ខ្លួន​មាន​ឲ្យ​បាន​ល្អ​សមរម្យ​ សម្រាប់​ដាក់​តាំង​បង្ហាញ​នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ខាង​មុខ​នេះ​។​

​ថ្លែង​នៅ​ក្នុង​កិច្ចប្រជុំ​ ស្តី​ពី​ការ​ត្រៀម​ការ​ការពារ​សុខ​សុវត្ថិភាព​ សន្តិសុខ​សណ្តាប់ធ្នាប់​ និង​ការ​រៀបចំ​តាំង​បង្ហាញ​ផលិត​ពិ​ព័​ណ​ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ នៅ​សាល​ប្រជុំ​ទីចាត់ការ​ផែនការ​វិនិយោគ​ខេត្ត​ នា​ព្រឹក​ថ្ងៃ​សុក្រ​ ៧​កើត​ ខែ​ពិសាខ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​ ២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០១៩​។​

​ឯកឧត្តម​ អ៊ូច​ ភា​ អភិបាលខេត្ត​ បាន​មាន​ប្រសាសន៍​បន្ត​ថា​ នៅ​ក្នុង​ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​នេះ​ គឺ​កាន់តែ​ខិត​ជិត​មក​ដល់​ហើយ​ ពោល​ជាង​កន្លះ​ខែ​ទៀត​ ដូច្នេះ​ដើម្បី​ឲ្យ​ព្រះរាជ​ពិធី​នេះ​ប្រព្រឹត្ត​ទៅ​ដោយ​ភាព​រលូន​ សូម​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ និង​ក្រុង​ស្រុក​ ដែល​មាន​ស្តង់ដា​ក់តាំង​បង្ហាញ​ ត្រូវធ្វើ​យ៉ាងណា​ដាក់​បង្ហាញ​ទៅ​តាម​វិស័យ​ជំនាញ​រៀងៗ​ខ្លួន​ ព្រោះ​ព្រះករុណា​ ព្រះបាទ​សម្ដេច​ ព្រះ​បរមនាថ​ នរោត្តម​ សីហ​មុនី​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ព្រះ​អង្គ​នឹង​យាង​ទត​តាម​ស្តង់​ពិ​ពរ​ណ៍​ទាំង​អស់នេះ​ ។​

​ឯកឧត្តម​អភិបាល​ខេត្តតាកែវ​ បន្ត​ទៀត​ថា​ នៅ​ក្នុង​ស្តង់​ពិ​រណ៍​ យើង​ទុក​មន្ត្រី​ពីរ​នាក់​ ដែល​ស្លៀកពាក់​ស័ក្តិ​មន្ត្រីរាជការ​ សម្រាប់​បង្ហាញ​នៅ​ក្នុង​ស្តង់​របស់​ខ្លួន​ ថ្វាយ​ព្រះមហាក្សត្រ​ ក៏​ដូច​ជា​តាំង​បង្ហាញ​ដល់​ឥរ​ស្សជន​ជាន់ខ្ពស់​ជា​ច្រើន​រូប​ទៀត​ និង​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​ដែល​អញ្ជើញ​ ចូលរួម​នៅ​ក្នុង​ព្រះរាជ​ពិធី​នេះ​។​

​ឯកឧត្តម​ក៏​បាន​ធ្វើការ​ក្រើនរំឭក​ទៅ​ដល់​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ ត្រូវ​តែ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្លាំងក្លា​បំផុត​។​ «​ពិសេស​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ការ​ការពារ​សន្តិសុខ​ សុវត្ថិភាព​ នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នេះ​ ព្រោះ​សម្រាប់​ខេត្តតាកែវ​របស់​យើង​ ពិតជា​មាន​មហា​កិ​តិ្ត​យស​ខ្លាំង​ណាស់​ ដែល​បាន​រៀបចំ​នូវ​មហា​ព្រឹត្តិការណ៍​ ព្រះរាជ​ពិធីបុណ្យ​ច្រត់ព្រះនង្គ័ល​ក្រោម​ការ​យាង​ចូលរួម​ពី​ព្រះរាជ​ធិ​បិ​តី​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ព្រះមហាក្សត្រ​ នរោត្តម​ សីហ​មុនី​ ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ទីលាន​បាល់​ ទាត់​គី​រី​វង់​សុខ​សែន​ជ័យ​ ស្ថិត​នៅ​ភូមិ​ត្រពាំង​អង្គ​ សង្កាត់​រកា​ក្រៅ​ ក្រុង​ដូន​កែវ​ ខេត្តតាកែវ​ ៕​ (SN-​ស្នា​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com