ក្រុម​សិទ្ធិមនុស្ស នៅ​បារាំង រារាំង​ការ​ជញ្ជូន​អាវុធ ដែល​ទិញ​ពី​បារាំង ឡើង​នាវា​អា​រ៉ា​ប៊ី​សា​អូឌីត​

(​ប៉ារីស​)៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​សិទ្ធិមនុស្ស​ចំនួន​២ នៅក្នុង​ប្រទេស​បារាំង បាន​ព្យាយាម​រារាំង​ការ​ជញ្ជូន​អាវុធ ដែល​ទិញ​ពី​បារាំង ឡើង​នាវា​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​ទំនិញ​ទាំងនោះ ត្រូវបាន​គេ​ចោទប្រកាន់ថា រំលោភ​លើ​កិច្ចព្រមព្រៀង​អាវុធ​អន្តរជាតិ​។​

​ហេតុការណ៍​នេះ បាន​កើតឡើង​ប៉ុន្មាន​សប្តាហ៍ បន្ទាប់ពី​ក្រុម​ជំនាញ​ស៊ើបអង្កេត​តាម​អ៊ីនធឺណិត​បាន​ទម្លាយ​ព័ត៌មាន​ស៊ើបការណ៍​យោធា​បារាំង ដែល​បង្ហាញថា អាវុធ​ដែល​លក់​ទៅ​ឲ្យ​អា​រ៉ា​ប៊ី​សា​អូឌីត រួមទាំង​រថក្រោះ និង​ប្រព័ន្ធ​កាំជ្រួច​ឡាស៊ែរ ដែល​ត្រូវបាន​ប្រើប្រាស់ ដើម្បី​ប្រឆាំងនឹង​ជន​ស៊ីវិល នៅក្នុង​សង្គ្រាម​យេ​ម៉ែន​។​

សូមបញ្ជាក់ថា បារាំង គឺជា​ប្រទេស​ផ្គត់ផ្គង់​អាវុធ​សំខាន់​មួយ​របស់​អារ៉ាប៊ីសាអ៊ូឌីត ប៉ុន្ដែ​ទីក្រុង​ប៉ារីស បាន​ប្រឈម​នឹង​សម្ពាធ​កាន់តែខ្លាំង​ឡើង ដើម្បី​ពិនិត្យឡើងវិញ​នូវ​ការលក់​អាវុធ​របស់ខ្លួន ដោយសារតែ​ជម្លោះ​រយៈពេល​៤​ឆ្នាំ​បាន​បំផ្លាញ​សេដ្ឋកិច្ច​យេ​ម៉ែន និង​បាន​បង្កើត​នូវ​វិបត្តិ​មនុស្សធម៌​ដ៏​អាក្រក់​បំផុត​មួយ ក្នុង​ពិភពលោក​៕ (​មាលី​កា​)​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com