ព្យុងយ៉ាង៖ កូរ៉េខាងជើងនឹងធ្វើសមយុទ្ធបាញ់បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ

កូរ៉េខាងជើងបានប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំនៅពេលខាងមុខ ដែលជាសមយុទ្ធបាញ់មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ក្នុងគោលដៅពង្រឹងសមត្ថភាពកងកម្លាំងយោធារបស់ខ្លួន ដែលនេះបើតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយ RT កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ ។

ប្រមុខដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអោយដឹងថា កងកម្លាំងយោធាកូរ៉េខាងជើង ត្រូវតែមានសមត្ថភាពគ្រប់គ្រាន់ដើម្បីការពារសន្តិភាព និងសន្តិសុខនៅក្នុងប្រទេសរបស់ខ្លួនផ្ទាល់ ដោយមិនបាច់ពឹងផ្អែកលើប្រទេសណាមួយទេ ។

សូមរំលឹកជូនថា កាលពីថ្ងៃព្រហស្បតិ៍ ទី០៩ ខែឧសភានេះដែរ កូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលមួយគ្រាប់ហោះហើរក្នុងចម្ងាយជាង២៧០គីឡូម៉ែត្រ និងមួយគ្រាប់ទៀតបានហោះហើរចម្ងាយជាង៤២០គីឡូម៉ែត្រ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com