ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សាងសង់​អគារ​ថ្មី​ទំនើប កម្ពស់ ៩​ជាន់​

(​ភ្នំពេញ​)៖ អគារ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នឹង​លេចចេញ​ជា​រូបរាង នាពេល​ឆាប់ៗ​ខាងមុខ ដោយ​អគារ​នេះ មាន​កម្ពស់ ៩​ជាន់ និង​បំពាក់​បច្ចេកវិទ្យា​ទំនើបៗ សម្រាប់​បម្រើការ​ងា​រស​ន្តិ​សុខ នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ពិធី​បុកគ្រឹះ បានចាប់ផ្តើម កាលពី​ម៉ោង​៩ និង​៩​នាទី ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ដើម្បី​ដំណើរការ​សាងសង់​អគារ​ថ្មី ក្នុង​អាណត្តិ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​

​សូម​រម្លឹកថា អគារ​ថ្មី​ទំនើប​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដែល​បាន​បុកគ្រឹះ​ចាប់ផ្តើម​សាងសង់ នា​ព្រឹក​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ មាន​កម្ពស់ ៩​ជាន់ ដែល​រួមមាន ការិយាល័យ​ធ្វើការ សម្រាប់​មន្ត្រីនគរបាល​គ្រប់​ផែ្ន​ក បំពាក់​បច្ចេកវិទ្យា​ទំនើប តាមដាន​គ្រប់​ហេតុការណ៍ ក្នុង​រាជធានី​ភ្នំពេញ បន្ទប់​គេង​សម្រាប់​អ្នកប្រចាំការ ព្រមទាំង​មាន​ចំណត​យានយន្ត​ត្រឹមត្រូវ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com