កាំភ្លើងខុសច្បាប់ជាង១ពាន់ដើមត្រូវបានរឹបអូស​នៅទីក្រុងឡូស អេនជឺឡេស ​សហរដ្ឋអាមេរិក

(វ៉ាស៊ីនតោន)៖ អាជ្ញាធររឹបអូសបានកាំភ្លើងជាង១ពាន់ដើមនៅក្នុងផ្ទះដ៏ធំមួយនៅទីក្រុងឡូស អេនជឺឡេស​ សហរដ្ឋអាមេរិក បន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពាក់ព័ន្ធនឹងការលក់អាវុធខុសច្បាប់។

ក្រុមមន្ត្រីបាននិយាយថា អាជ្ញាធរមានសមត្ថកិច្ចបានបើកប្រតិបត្តិការឆែកឆេរកាលពីម៉ោងប្រហែល៤ទៀបភ្លឺថ្ងៃពុធនៅព្រំប្រទល់រវាងសង្កាត់​ Bel Air និងសង្កាត់​ Holmby Hills ដោយពុំមានបង្កគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ​៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង