អ្នកនាំពាក្យ​ក្រសួងការពារជាតិ ប្រកាសថា គ្រាប់រំសេវ​យ៉ាងច្រើន នៅ​ខេត្តកំពង់ធំ សម្រាប់​បំផ្ទុះ​ថ្មភ្នំ​របស់​ក្រុមហ៊ុន​ប៉ុណ្ណោះ​

(​ភ្នំពេញ​)៖ អ្នកនាំពាក្យ​ក្រសួងការពារជាតិ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បានប្រកាស​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ថា ករណី​រកឃើញ​គ្រាប់រំសេវ​យ៉ាងច្រើន នៅ​ឃុំ​សុចិត្រ ស្រុក​សណ្ដាន់ ខេត្តកំពង់ធំ មិនមែនជា​គម្រោង​ក្នុងការ​បង្កើត​អំពើ​ភេរវកម្ម​នោះទេ​។ ប៉ុន្តែ​រំសេវ​បំផ្ទុះ​ទាំងនោះ គឺជា​របស់​ក្រុមហ៊ុន​រុករក​រ៉ែ ស្របច្បាប់ នៅ​តំបន់​នោះ បាន​នាំ​ចូលមក ទុក​សម្រាប់​បំផ្ទុះ​យក​ថ្មភ្នំ​តែប៉ុណ្ណោះ​។​

​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ឈុំ សុជាត បានបញ្ជាក់​ដូច្នេះ តាម Face book នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩ ភ្លាមៗ បន្ទាប់ពី​ការចុះផ្សាយ​អំពី​កងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ បាន​ចុះទៅ​ឆែកឆេរ​រកឃើញ​រំសេវ​បំផ្ទុះ​ជាច្រើន​។

​ហេតុការណ៍​កងកម្លាំងប្រដាប់អាវុធ ឆែក​រកឃើញ​រំសេវ​បំផ្ទុះ​ទាំងនោះ បានកើត​ឡើង កាលពី​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៩ ដោយ​កម្លាំង​គណៈបញ្ជាកា​រ​ឯកភាព ខេត្តកំពង់ធំ បាន​ចុះ​ប្រតិបត្តិការ​រឹបអូស​រំសេវ ដែលមាន​ជាតិ​ផ្ទុះ ​​ក្នុង​ទូរ​កុង​ទឺ​ន័​រ​​ នៅ​កណ្ដាល​ព្រៃ ក្នុងស្រុក​សណ្ដាន់ ខេត្តកំពង់ធំ​៕​

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង