គ្រោះថ្នាក់​ចរាចរណ៍ រថយន្ត​កុងតឺន័រ បុក​រះ​នៅ​ផ្លូវជាតិ​លេខ​៤ របួស ៣​នាក់​

(​ខេត្ត​ព្រះសីហនុ​)៖ គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ត​ធុន​ធ្ងន់ ០៣​គ្រឿង បាន​បុក​រះ នៅ​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១១៩-១២០ ស្ថិតក្នុង​ភូមិ​ស្ទឹង​សំរោង ឃុំ​អូរ​បាក់រទេះ ស្រុក​កំពង់សីលា ខេត្ត​ព្រះសីហនុ កាលពី​ម៉ោងជាង ១​រសៀល ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៩​នេះ ខណៈពេល​ភ្លៀង​ធ្លាក់​។

​តាម​របាយការណ៍​បឋម​ពី​សមត្ថកិច្ច គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង រវាង​រថយន្ត កុងតឺន័រ និង​រថយន្ត​ដឹក​ខ្សាច់​ថ្ម សរុប​ចំនួន ០៣​គ្រឿង បណ្តាលអោយ​មនុស្ស​ប្រុស​ចំនួន ០៣ នាក់ រងរបួស​ធ្ងន់​។ សមត្ថកិច្ច​មូលដ្ឋាន បាន​អន្តរាគមន៍ និង​ដោះស្រាយ​ករណីនេះ​៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com