រាជរដ្ឋាភិបាលកម្ពុជា​ កំពុងយកចិត្តទុក​ដាក់​ការពារពលករ​ខ្មែរជាង​១,២​លាននាក់​ ដែល​ធ្វើការ​នៅ​ក្រៅ​ប្រទេស​

(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការការពារពលករខ្លួន ដែលមានចំនួនជាង​១,២​លាន​នាក់ កំពុងធ្វើការនៅក្រៅប្រទេស តាមរយៈអនុស្សារនៈនៃកិច្ចព្រមព្រៀងទ្វេភាគី រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយរដ្ឋាភិបាលមួយចំនួនដែលជាម្ចាស់ផ្ទះ (MoU)។ នេះបើតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជដ្ឋាភិ​បាល ចុះថ្ងៃទី០៩ ខែឧសភា។

នៅក្នុងសេចក្តីថ្លែងការណ៍បានឲ្យដឹងថា ពលករកម្ពុជា ដែលកំពុងបំពេញការងារខ្លួននៅក្រៅប្រទេស ទទួលបាន​ផលប្រយោជន៍ពីការអនុវត្តច្បាប់អង្គការអន្តរជាតិផ្នែកអន្តោប្រវេសន៍ (IOM) អង្គការពលកម្មអន្តរជាតិ (ILO) អង្គការពាណិជ្ជកម្មពិភពលោក (WTO) ក៏ដូចជាច្បាប់ និងលក្ខខណ្ឌផ្សេងៗបន្ថែមទៀត។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ដែថា ពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេសគឺមិនស្ថិតនៅក្នុង “ស្ថានភាពជាទាសករ” ដូចសម័យកាលដែលប្រទេសអភិវឌ្ឍមួយចំនួន បានជួញដូរមនុស្សដើម្បីបំពេញកង្វះ​ខាត​កម្លាំងពលកម្មកន្លងមកនោះទេ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com