វ៉ាស៊ីនតោន៖ អាមេរិកព្រមានអង់គ្លេសមិនឲ្យប្រើប្រព័ន្ធ 5G របស់ចិន

រដ្ឋមន្ត្រីការបរទេសរបស់សហរដ្ឋអាមេរិក លោក Mike Pompeo បានព្រមានមេដឹកនាំរបស់ចក្រភពអង់គ្លេស មិនអោយប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមទូរស័ព្ទដៃ 5G នៃក្រុមហ៊ុន Huawei របស់ប្រទេសចិននោះទេ ។

លោក Mike Pompeo បានព្រមានថា ប្រសិនបើអង់គ្លេសចុះកិច្ចសន្យាជាមួយក្រុមហ៊ុន Huawei ចិន ក្នុងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាតាមទូរស័ព្ទដៃ 5G អាមេរិកនឹងកាត់ផ្តាច់ទំនាក់ទំនងពិសេសជាមួយអង់គ្លេស ។

ចំណែករដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេស លោក Jeremy Hunt បានអោយដឹងថា ប្រទេសនីមួយៗនៅលើពិភពលោក មានឯករាជភាពក្នុងការសម្រេចចិត្តលើកិច្ចការក្នុងប្រទេសរបស់ខ្លួន ដោយមិនអាចប្រទេសណាមួយមកសម្រេចចិត្តជំនួសបានទេ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com