អាមេរិកកំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់មជ្ឈិមបូព៌ា​ជាការព្រមាន​អ៊ីរ៉ង់

(បរទេស)៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បាននិយាយកាលពីថ្ងៃអាទិត្យ ទី០៥ ខែឧសភា ថាសហរដ្ឋអាមេរិកកំពុងបញ្ជូននាវាដឹកយន្តហោះចម្បាំងនិងយន្តហោះទម្លាក់គ្រាប់បែកទៅតំបន់មជ្ឈិមបូព៌ាដើម្បីជាការព្រមានដល់ប្រទេសអ៊ីរ៉ង់។

​លោក Bolton បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា «សហរដ្ឋអាមេរិកមិនកំពុងស្វែងរកការធ្វើសង្គ្រាមជាមួយនឹងរបបអ៊ីរ៉ង់ទេ ប៉ុន្តែយើងត្រៀមខ្លួនជាស្រេចដើម្បីឆ្លើយតបទៅនឹងការវាយប្រហារណាមួយមិនថាដោយភ្នាក់ងារប្រដាប់ឆ្មាំបដិវត្តអ៊ិស្លាមឬកងកម្លាំងអ៊ីរ៉ង់ធម្មតានោះឡើយ»។

គួរកត់សម្គាល់ថា ទីប្រឹក្សាសន្តិសុខរូបនេះ មិនបានផ្តល់ព័ត៌មានលម្អិតផ្សេងទៀតទេ ខណៈដែលភាពតានតឹងផ្នែកនយោបាយកាន់តែខ្លាំងរវាងសហរដ្ឋអាមេរិកនិងអ៊ីរ៉ង់៕ (មាលីកា)

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង