ប្រធានាធិបតីរុស្ស៊ីបញ្ជា​ឲ្យស៊ើបអង្កេតករណីធ្លាក់យន្ដហោះសម្លាប់មនុស្ស​៤១នាក់នៅទីក្រុងមូស្គូ​

(មូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Dmitry Medvedev បានចូលរួមរំលែកមរណទុក្ខនិងបានបញ្ជាឲ្យក្រុមមន្ដ្រីបើកការស៊ើបអង្កេត​ បន្ទាប់ពីមនុស្ស៤១នាក់ត្រូវបានរាយការណ៍ថាបាត់បង់ជីវិតក្នុងគ្រោះថ្នាក់យន្តហោះដឹកអ្នកដំណើរ១គ្រឿងរបស់រុស្ស៊ីដែលបានធ្វើការចុះចតក្នុងគ្រាអាសន្ននៅទីក្រុងមូស្គូ​កាលពីថ្ងៃអាទិត្យ។

​គួរបញ្ជាក់ថាយន្ដហោះ Sukhoi Superjet 100 មានផ្ទុកអាកាសយានិក៦នាក់ និងអ្នកដំណើរ៧៣នាក់ បានហោះចេញពីអាកាស យានដ្ឋាន Sheremetyevo នៅម៉ោង១៨:០២នាទីល្ងាច ក្នុងដំណើរផ្លូវឆ្ពោះទៅកាន់ទីក្រុង Murmansk។ ប៉ុន្តែភ្លាមៗ ក្រុមអាកាសយានិកបានជូនដំណឹងថាយន្ដហោះមានបញ្ហា និងត្រូវធ្វើការចុះជាបន្ទាន់ ហើយក្រោយមកស្រាប់តែមានភ្លើងឆេះចេញពីម៉ាស៊ីននៅកំលុងពេលចុះចតនោះតែម្ដង​៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com