ម៉ូស្កូ៖ មនុស្ស៤១នាក់ឆេះស្លាប់ ក្នុងគ្រោះថ្នាក់ផ្ទុះឆេះយន្តហោះនៅរុស្ស៊ី

មនុស្សចំនួន៤១នាក់បានបាត់បង់ជីវិត និង៣៧នាក់ផ្សេងទៀត ត្រូវបានជួយសង្គ្រោះ ក្នុងឧបទ្ទវហេតុអគ្គិភ័យឆាងឆេះយន្តហោះ នៅអាកាសយានដ្ឋាន Sheremetyevo ក្នុងទីក្រុម ម៉ូស្កូ ប្រទេសរុស្ស៊ី ដែលនេះបើតាមការចុះផ្សាររបស់ប្រព័ន្ធផ្សព្វផ្សាយ RT នៅថ្ងៃចន្ទ ទី០៦ ខែឧសភា ឆ្នាំ២០១៩នេះ ។

ប្រភពដដេលបានបន្តថា ឧបទ្ទវហេតុនេះ បានកើតឡើងកាលពីថ្ងៃអាទិត្យខែឆ្នាំដដែល ខណៈដែលយន្តហោះប្រភេទ Sukhoi Superjet 100 ដែលដឹកអ្នកដំណើរ៧៣នាក់ និងបុគ្គលិកយន្តហោះចំនួន៥នាក់ បានផ្ទុះឆេះក្នុងកំឡុងពេលនៃការចុះចត ។

មន្ត្រីអាកាសចរណ៍រុស្ស៊ីបានអោយដឹងថា អាកាសយានិកបានផ្តល់ដំណឹងពីបញ្ហាយន្តហោះ និងសុំការចុះចតបន្ទាប់ ប៉ុន្តែយន្តហោះនោះបានផ្ទុះឆេះយ៉ាងសន្ធោសន្ធៅ ក្នុងកំឡុងពេលនៃការចុះចត ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com