ណាហ្កាវើលឈ្នះភ្នំពេញក្រោន ធ្វើឱ្យកៅអីគ្រូបង្វឹក Leonardo កាន់តែក្តៅ

(ភ្នំពេញ)៖ ក្រុមបាល់ទាតម្ចាស់ជើងឯកណាហ្កាវើល បំបាក់ក្រុមភ្នំពេញក្រោន ៣ទល់នឹង០ការប្រកួតកីឡាបាល់ទាត់ជើងឯកជាតិ២០១៩ (លីហ្គកំពូលកម្ពុជា)ថ្ងៃនេះនៅស្តាតចាស់។

បីគ្រាប់ជ័យជំនះរបស់ណាហ្កាកើតឡើងដោយកីឡាករ Amir ពីរគ្រាប់តែឯង និងមួយគ្រាប់ទៀតដោយថ្វីជើងកីឡាករ Esho Omogba។នេះជាជ័យជំនះលើកទី៥របស់ណាហ្កា ខណៈដែលភ្នំពេញក្រោយទទួលរបរាជ័យ៤ប្រកួត ហើយទំនងជាកៅអីគ្រូបង្វឹករបស់លោក Leonardo នៅមិនយូរទេ។

ពេលនេះណាហ្កាឈរនៅលេខ២តារាងជើងឯក មាន១៥ពិន្ទុ ចាញ់អ្នកនាំមុខព្រះខ័នរាជស្វាយរៀង១ពិន្ទុ ចំនែកភ្នំពេញក្រោនឈរនៅលេខ១០មាន៦ពិន្ទុ។ ប្រកួតសប្តាហ៍ទី៧ ថ្ងៃទី១១ ខែឧសភា ណាហ្កាទៅជួបអគ្គិសនីកម្ពុជា ឯភ្នំពេញក្រោនទទួលនគរបាលជាតិថ្ងៃទី១២ ខែឧសភា៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង