អង្គរថៃហ្គ័របញ្ឈប់ជ័យជំនះរបស់ព្រះខ័នស្វាយរៀង

(ស្វាយរៀង)៖ ទីបំផុតជ័យជំនះជាប់គ្នារបស់ព្រះខ័នរាជស្វាយរៀង ត្រូវបញ្ឈប់ដោយក្រុមខេត្តសៀមរាបអង្គរថៃហ្គ័រ ក្រោយក្រុមទាំងពីរបញ្ចប់សប្តាហ៍ទី៦ ត្រឹមស្មើគ្នា១ទល់នឹង១ ការប្រកួតជម្រើសជើងឯកជាតិ (លីហ្គកំពូលកម្ពុជា)។

ក្រោយស្មើគ្នា ០ទល់នឹង០តង់ទី១ ភ្ញៀវថៃហ្គ័របើកការនាំមុខនៅនាទីទី៦៤ដោយគ្រាប់បាល់កីឡាករ តាំង សុភត្ត្រ័ ប៉ុន្តែ៣នាទីមុនចប់ការប្រកួតកីឡាករជប៉ុន Kobayashi Daisuke ស៊ុតគ្រាប់ស្មើឱ្យព្រះខ័នរាជស្វាយរៀង។

ក្រោយការប្រកួតនេះព្រះខ័នរាជបន្តឈរនៅលេខ១មាន១៦ពិន្ទុ ឈ្នះប្រាំប្រកួត ស្មើមួយប្រកួតចំនែកអង្គរថៃហ្គ័រ
លេខ៥មាន១២ពិន្ទុ ឈ្នះបីប្រកួត ស្មើបីប្រកួត។

ការប្រកួតបន្ទាប់ថ្ងៃទី១២ ខែឧសភា ព្រះខ័នរាជធ្វើដំណើរទៅកាន់ទឹកដីមេមត់ជួបខេត្តកំពង់ចាម ខណៈអង្គរថៃហ្គ័រទទួលអាស៊ីអឺរ៉ុប៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com