គិតមកដល់ពេលនេះ ក្រសួងរៀបចំដែនដី​ ចុះបញ្ជីដី​នៅទូទាំង​ប្រទេស​បានជាង ៥​លានក្បាលដី​ ស្មើនឹង​ ៧៤​ភាគរយ

(ភ្នំពេញ)៖ គិតត្រឹមដំណាច់ខែមេសា ឆ្នាំ២០១៩នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះបញ្ជីដីនៅទូទាំងប្រទេសសម្រេចបានប្រមាណ ៥,២លានក្បាលដី ស្មើនឹង ៧៤ភាគរយ នៃចំនួនក្បាលដីប៉ាន់ស្មានសរុប ៧​លាន​ក្បាលដី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី។

ក្រសួងបញ្ជាក់ថា ការចុះបញ្ជីដីជូនប្រជាពលរដ្ឋនេះ ដើម្បីធានានូវសុវត្ថិភាពនៃការកាន់កាប់ដីធ្លី ការគោរពសិទ្ធិរបស់ប្រជាពលរដ្ឋលើបញ្ហាដីធ្លី ការលើកកម្ពស់ជីវភាព ការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋ សន្តិសុខស្បៀង និងភាពសុខដុមនៃសង្គម។

តាមផែនការ ការចុះបញ្ជីដីធ្លីទូទាំងប្រទេស រួមទាំងចុះបញ្ជីដីសហគមន៍ជនជាតិដើមភាគតិច នឹងឈានទៅសម្រេច​បាន ១០០ភាគរយ នៅតឹ្រមឆ្នាំ២០២១៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com