ពលរដ្ឋរស់នៅតំបន់អង្គរ​ ៨៥គ្រួសារ​ ត្រូវបាន​អនុញ្ញាត​ឲ្យជួសជុល​កែ​លម្អលំនៅ​ដ្ឋាន ​

(សៀមរាប)៖ អ្នកស្រុកអង្គរចំនួន ៨៥គ្រួសារ បានទទួលការអនុញ្ញាតអោយជួសជុលកែលម្អលំនៅដ្ឋានឡើងវិញ ដោយអាជ្ញាធរជាតិអប្សរា នៅក្នុងខែមេសាឆ្នាំ២០១៩។ នេះបើតាមអាជ្ញាធរជាតិអប្សរា ឲ្យដឹងនៅថ្ងៃទី០៣ ខែឧសភានេះ។

អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ប្រភេទនៃការជួសជុលកែលម្អ រួមមាន ជួសជុលឬប្តូរដំបូល ជួសជុលជញ្ជាំង ប្តូរសសរ ប្តូរជណ្តើរ តសំយ៉ាប កឥដ្ឋក្រោមផ្ទះ សាងសង់បង្គន់អនាម័យ ទ្រុងមាន់ ចាក់ដី ក្រោលគោ ទ្រុងជ្រូក ។ល។ និងតម្រូវការផ្សេងៗទៀតដែលចាំបាច់ក្នុងការរស់នៅប្រចាំថ្ងៃ។

ក្នុងចំណោមអ្នកស្រុក៨៥គ្រួសារដែលទទួលបានការអនុញ្ញាតមាន ស្រុកប្រាសាទបាគងទទួលបានការអនុញ្ញាតចំនួន៦គ្រួសារ ស្រុកអង្គរធំ ទទួលបានការអនុញ្ញាតចំនួន៥គ្រួសារ ស្រុកពួក ទទួលបានការអនុញ្ញាតចំនួន​៧​ករណី ក្រុងសៀមរាប ទទួលបានកាតអនុញ្ញាតចំនួន៥២គ្រួសារ និងស្រុកបន្ទាយស្រី ទទួលបានការអនុញ្ញាតបានចំនួន១៥គ្រួសារ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com