ក្នុងខែមេសា​ អាជ្ញាធរចាប់បាន​រថយន្តដឹក​លើស​ទម្ងន់ ​១៥៧គ្រឿង​ និង​ពិន័យជាង​ ៣៥០លានរៀល​

(ភ្នំពេញ)៖ ក្នុងខែមេសា ឆ្នាំ២០១៩ លេខាធិការដ្ឋានរបស់គណៈកម្មាធិការសម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈ​កម្មាធិការ​ដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ចាប់បានរថយន្តដឹកទំនិញ លើសទម្ងន់កម្រិតកំណត់ ចំនួន ១៥៧គ្រឿង និងពិន័យបានថវិកាសរុបចំនួន ៣៥២.៥៥០.០០០រៀល។ នេះបើតាមរបាយការណ៍​របស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងរបាយការណ៍សង្កេតឃើញថា ចំនួនរថយន្ត ដែលចាប់បានទាំងនេះ មានការថយចុះចំនួន ៧០ គ្រឿង គឺពី ២២៧​គ្រឿង ក្នុងខែមីនា មក ១៥៧គ្រឿង ក្នុងខែមេសា ឆ្នាំ២០១៩៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com