នំ​មិនធំ​ជាង​នាឡិ​

(​ភ្នំពេញ​)៖ កូនចៅ​ត្រូវ​ស្ថិតក្នុង​អំណាច​មេបា​។​

​នាឡិ : គឺជា​រង្វាស់ ឬ​ពុម្ព​សំរាប់ធ្វើ​នំ ឬ​ចាក់​នំ គឺ​លោក​សំដៅយក​ពែង​កែវ ឬ​កន្ទោង​សំរាប់​ចាក់​នំអាកោរ ចាហួយ​។​ល​។​

​ក្នុងន័យនេះ​លោក​បាន​និយាយ​យោងទៅដល់​នំ​ដែល​ដាក់ «​មេ​» ពេល​ត្រូវ​ក្តៅ​វា​ឡើង​ធំ​ជាង​ពែង​នោះទេ​។​

​ហេតុនេះហើយ​បានជា​លោក​ពោលថា​: នំ​ទាំងអស់​មិនធំ​ជាង​រង្វាល់​របស់​វា​ទេ​។​

​ន័យ​របស់​សុភាសិត​នេះ លោក​ពោល​ដោយ​ចំពោះតែ​ទៅលើ​ការ​ទុកដាក់​កូនចៅ​ឲ្យ​មានគ្រួសារ​ប៉ុណ្ណោះ​។​

​ទំនៀម​ទំ​ម្លា​ប់​ជា​ប្រពៃណី​ខ្មែរ តាំងពី​បុរាណកាល​មក ការ​ទុកដាក់​កូនចៅ​ឲ្យ​មានគ្រួសារ​។​
​មាតាបិតា ឬ​អាណាព្យាបាល​តែងមាន​សិទ្ធិ​សំរេច​លើ​គាត់​ទាំងស្រុង​។ ទោះបី​កូនចៅ​មិន ពេញ​ចិត្តនឹង​គូគ្រង​របស់ខ្លួន​ក៏ដោយ​ក៏​មិន​ហ៊ាន​ប្រកែក​ដែរ​។ ដូច្នេះ​កូនចៅ​ត្រូវតែ​គោរព​តាម​សេចក្តីសម្រេច​របស់​មេបា​ចាស់ទុំ​ទាំងអស់​។​

​បើ​មាន​កូនចៅ​ណា​ម្នាក់​ហ៊ាន​ប្រកែក​នឹង​បំណង​របស់គាត់ៗ​តែង​ពោលថា​: នំ​មិនធំ​ជាង​នាឡិ​ទេ​វើ​យ​៕ (​ដកស្រង់​ចេញពី «​សៀវភៅ​សុភាសិត​ខ្មែរ អធិប្បាយ​» រៀបរៀង​ដោយ​: លី ថៃ​លី បោះពុម្ព​ឆ្នាំ​២០០៧)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com