ទីបំផុត!! សមត្ថកិច្ច​បញ្ជូន​ខ្លួន​លោក​ ឌួ​ង​ ណាគ្រី​ ទៅ​តុលាការ​ចាត់ការ​តាម​ច្បាប់​

(​ភ្នំពេញ​)៖​ ទីបំផុត​លោក​វរសេនីយ៍ទោ​ ឌួ​ង​ ណាគ្រី​ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ នៅ​រសៀល​ថ្ងៃ​ទី​០៣​ ខែឧសភា​ ឆ្នាំ​២០១៩​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​កាន់​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់​ បន្ទាប់​ពី​ជន​បង្ក​រូប​នេះ​ទើបតែ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រោយ​ការ​សម្របសម្រួល​សង​សំណង​ទៅ​ជន​រង​គ្រោះ​ក្នុង​អំពើ​បាញ់​ប៉ង​សម្លាប់​មនុស្ស​។​

​សូម​ជម្រាប​ជូន​ថា​ លោក​វរសេនីយ៍ទោ​ ឌួ​ង​ ណាគ្រី​ ត្រូវ​គេ​រាយការណ៍​បាន​ជិះ​រថយន្ត​ ក្រោម​ស្ថានភាព​ស្រវឹង​ និង​ប្រើប្រាស់​កាំភ្លើង​ម៉ា​រ៉ូ​ឡូ​បាញ់​ចំនួន​ ០៥​គ្រាប់​ សំដៅ​រថយន្ត​របស់​ជន​រង​គ្រោះ​ឈ្មោះ​ ភូ​រិ​ស្ស​ ស្តូ​រ៉ា​ន់​ និង​ប្រពន្ធ​ កាលពី​វេលា​ទាប​ភ្លឺ​ថ្ងៃ​ទី​០២​ ខែឧសភា​ ឆ្នាំ​២០១៩​ នៅ​ចំណុច​បណ្ដោយ​ផ្លូវ​៣៦៣​ ស្ថិត​នៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារ​អំពៅ​ ស្ថិត​ក្នុង​សង្កាត់​ច្បារ​អំពៅ​ទី​១​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​។​

​នៅ​ក្នុង​ហេតុការណ៍​បាញ់បោះ​នោះ​ មិន​បាន​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​របួស​ធ្ងន់ធ្ងរ​នោះ​ទេ​ ប៉ុន្តែ​រថយន្ដ​ម៉ាក​ Rang​ Rover​របស់​ជន​រង​គ្រោះ​រង​ការ​ខូចខាត​បែក​កញ្ចក់​ខាងក្រោយ​។​

​ករណី​នេះ​ត្រូវ​បាន​ភាគី​ទាំង​សងខាង​ព្យាយាម​សម្របសម្រួល​គ្នា​ ជា​សំណង​ក្រៅ​ប្រព័ន្ធ​តុលាការ​ ដោយ​ភាគី​ជន​រង​គ្រោះ​ព្រម​ទទួល​សំណង​ចំនួន​ ៨០០០​ដុល្លារ​។​

​ចំណែក​ជនសង្ស័យ​ឈ្មោះ​ ឌួ​ង​ ណាគ្រី​ ធ្លាប់​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ដើម្បី​សាកសួរ​បម្រុង​បញ្ជូន​ខ្លូ​ន​ និង​សំណុំរឿង​ទៅ​តុលាការ​ ប៉ុន្តែ​ដោយ​មានការ​អន្តរាគមន៍​ជា​ច្រើន​ទើប​ជនសង្ស័យ​ ត្រូវ​សមត្ថកិច្ច​ព្រហ្មទណ្ឌ​ប្រគល់​ជូន​នាយកដ្ឋាន​នគរបាល​ត​ម្រូ​ត​បទបញ្ជា​ ក្រសួងមហាផ្ទៃ​ដើម្បី​ដាក់​ពិន័យ​តាម​ច្បាប់​កងកម្លាំង​វិញ​ ៕​

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com