ក្រុមវេជ្ជបណ្ឌិតនៅប្រទេសកុងហ្គោគំរាមធ្វើកូដកម្មប្រសិនបើរងការវាយប្រហារជាថ្មី​

(កុងហ្គោ)៖ ក្រុមវេជ្ជបណ្ឌិតដែលកំពុងស្ថិតនៅកន្លែងផ្ទុះឡើងដំបូងគេនៃជំងឺអេបូឡាក្នុងប្រទេសកុងហ្គោបានគំរាមបន្តធ្វើកូដកម្មដោយគ្មានពេលកំណត់ប្រសិនបើបុគ្គលិកសុខាភិបាលត្រូវបានរងការវាយប្រហារម្តងទៀត។

ការដើរក្បួនមួយបានធ្វើឡើងកាលពីថ្ងៃពុធបន្ទាប់ពីបុគ្គលិកជាតិកាមេរូនម្នាក់ដែលបម្រើការនៅក្នុងអង្គការសុខភាពពិភពលោកត្រូវបានគេសម្លាប់កាលពីសប្តាហ៍មុនក្នុងអំឡុងពេលបំពេញការងារនៅក្នុងភាគខាងកើតប្រទេសកុងហ្គោ។​

សូមបញ្ជាក់ថា ការមិនទុកចិត្តចំពោះក្រុមអាជ្ញាធររដ្ឋាភិបាលកុងហ្គោបានធ្វើឲ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ជំងឺអេបូឡាចាប់តាំងពីជំងឺនេះបានកើតឡើងកាលពីខែសីហា ឆ្នាំមុនមក៕ (មាលីកា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com