តេអ៊ីរ៉ង់៖ អ៊ីរ៉ង់បិទច្រកសមុទ្រ Hormuz មិនឲ្យនាវាដឹកទំនិញអាមេរិកឆ្លងកាត់

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានថ្លែងនៅក្នុងពិធីព្រឹត្តិការណ៍សង្គមអាស៊ីនៅទីក្រុង New York សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០១៩នេះថា បើជនណាមួយ ឫប្រទេសណាមួយចង់ធ្វើដំណើរតាមផ្លូវទឹកឆ្លងកាត់ច្រកសមុទ្រ Strait of Hormuz គឺត្រូវសុំការអនុញ្ញាតិពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់សិន ។

សូមបញ្ជាក់ជូនថា ច្រកសមុទ្រ Strait of Hormuz គឺជាច្រកសមុទ្រដ៏សំខាន់បំផុតសម្រាប់បណ្តាប្រទេសនៅជុំវិញឈូងសមុទ្រ ពែក្ស (Persian Gluf) រួមទាំងសហរដ្ឋអាមេរិកផងដែរ ក្នុងការដឹកជញ្ជូនទំនិញតាមផ្លូវទឹកទៅកាន់ទីផ្សារអន្តរជាតិ ។

រឿងបិទច្រកសមុទ្រនេះ ត្រូវបានធ្វើឡើងដោយសារអាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ដោយមិនអនុញ្ញាតអោយអ៊ីរ៉ង់នាំចេញប្រេងឥន្ធនៈទៅកាន់ទីផ្សារអន្តរជាតិ ដែលជាហេតុនាំអោយអ៊ីរ៉ង់សម្រេចចិត្តបិទច្រកសមុទ្រនេះ ជាការសងសឹកលើសហរដ្ឋអាមេរិក ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com