Vladivostok៖ លោក គីម ជុងអ៊ុន និងលោក ពូទីន នឹងពិភាក្សាគ្នាពីពាណិជ្ជកម្មនៅថ្ងៃនេះ

ប្រភពពី Channel NewsAsia ឲ្យដឹងថា មេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នឹងជួបពិភាក្សាគ្នានៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០១៩នេះ នៅទីក្រុង Vladivostok ប្រទេសរុស្ស៊ី ស្តីពីពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ។

ប្រភពដដែលបានបន្តថា ក្រៅតែពីពាណិជ្ជកម្ម លោក គីម ជុងអ៊ុន និងលោក វ៉្លាឌីមៀរ ពូទីន ក៏នឹងពិភាក្សាគ្នាផងដែរ អំពីពលករកូរ៉េខាងជើង ដែលទៅធ្វើការងារនៅប្រទេសរុស្ស៊ី ដែលនៅពេលបច្ចុប្បន្ននេះ ពលករកូរ៉េខាងជើងប្រមាណជាង១១៤០០នាក់ នៅធ្វើការក្នុងប្រទេសរុស្ស៊ី ។

អ្នកជំនាញខាងកិច្ចការអន្តរជាតិ បានលើកឡើងថា ដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន ទៅកាន់រុស្ស៊ី គឺជាសារមួយផ្ញើទៅកាន់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អោយដឹងថា ទោះបីជាជំនួបចរចាជាមួយលោក ត្រាំ មិនបានជោគជ័យ ក៏កូរ៉េខាងជើងនៅមានរុស្ស៊ីជាអ្នកគាំទ្រដែរ ៕លីលី

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com