ខេត្តកំពត ត្បូងឃ្មុំ និងខេត្តកំពង់ធំឡើងដល់វគ្គ៨ក្រុមចុងក្រោនពានសម្តេចតេជោ កម្រិតថ្នាក់ខេត្ត

(កម្ពុជា)៖ ក្រុមបាល់ទាត់ខេត្តកំពត ត្បូងឃ្មុំ និងខេត្តកំពង់ធំ បានឡើងដល់វគ្គ៨ក្រុមចុងក្រោយ រឺវគ្គ១/៤ ផ្តាច់ព្រ័ត្រការប្រកួតកីឡាបាល់ទាត់ពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន២០១៩លើកទី១៣ កម្រិតពានថ្នាក់ខេត្ត ក្រោយឈ្នះគូប្រកួតរៀងៗខ្លួនថ្ងៃទី២៤ ខែមេសានេះ។

ខេត្តកំពងកក់កៅអីនេះជាលើកទី២ក្រោយឈ្នះខេត្តមណ្ឌលគីរី ៣ទល់០ នៅកីឡដ្ឋានខេត្តកំពត ខេត្តត្បូងឃ្មុំឈ្នះខេត្តពោធិសាត់ ២ទល់នឹង១នៅទីលានបាល់ទាត់ក្រុងសួង និងខេត្តកំពង់ធំឈ្នះខេត្តព្រះវិហារ ២ទល់នឹង០នៅខេត្តកំពង់ធំ។

មកដល់ពេលនេះក្រុមដែលឡើងដល់វគ្គ៨ក្រុមចុងក្រោយមានខេត្តកែប ព្រៃវែង សៀមរាប កំពត ត្បូងឃ្មុំ និងខេត្តកំពង់ធំ។ ចំនែកពីរខេត្តទៀតនឹងដឹងនៅថ្ងៃស្អែក បន្ទាប់ពីការប្រកួតរវាងខេត្តកោះកុង និងស្វាយរៀង និងខេត្តរតនៈគីរប្រកួតជាមួយខេត្តតាកែវ។

ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន រឺហ៊ុន សែនខាប់ កម្រិតពានថ្នាក់ខេត្តនឹងបញ្ចប់នៅថ្ងៃទី២៩ ខែឧសភាខាងមុខ។ ក្រុមលេខ១ លេខ២ និងលេខ៣ នឹងបានឡើងទៅលេងដំណាក់កាលទី២ កម្រិតពានថ្នាក់ជាតិជាមួយក្រុមក្នុងលីហ្គទាំង១៣ (យុវជនសាលាបាល់ទាត់ជាតិបាទីមិនលេង) ចាប់ផ្តើមពីខែមិថុនាតទៅ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com