មន្ទីរអប់រំណែនាំ ៤ចំណុច​ ដើម្បី​ដោះស្រាយ​បញ្ហា​សិស្សក្នុង​រដូវ​ក្ដៅ​នេះ

(ភ្នំពេញ)៖ មន្ទីរអប់រំ​ យុវជន​ និង​កីឡារាជធានី​ភ្នំពេញ បាន​ណែនាំដល់គ្រប់គ្រឹះស្ថានសិក្សា ឲ្យមានការប្រុងប្រយ័ត្ន និងចូលរួមដោះស្រាយបញ្ហា​សិស្សានុសិស្ស ដែល​បង្កឡើង ដោយ​រលក​កំដៅ​ពីការប្រែប្រួល​អាកាសធាតុ​ពេល​បច្ចុប្បន្ន​នេះ។

សេចក្ដី​ជូន​ដំណឹងបស់​មន្ទីរអប់រំ​រាជធានី​ភ្នំពេញ ចុះថ្ងៃ​ទី២៣ ខែមេសា បាន​​ដាក់​ចេញ​នូវ​វិធានការចំនួន​ ៤ចំណុច​ ដូចខាងក្រោម៖

១. គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​ចុះ​ពិនិត្យ​មើល​ជាប្រចាំ​ពី​ស្ថានភាព​ថ្នាក់​រៀន បើក​ទ្វារ​បង្អួច ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញ ចូល​គ្រប់គ្រាន់
២. ពេល​អាកាសធាតុ​ក្ដៅខ្លាំង ជាពិសេស​ពេល​ថ្ងៃ បើ​មាន​លទ្ធភាព​គួរ​ប្រើប្រាស់​ទឹក​បាញ់​ស្រោច​លើ​ដំបូល​អគារ​ទាបៗ​ ឬ​បេតុង​មុខ​អគារ ដើម្បី​កាត់​បន្ថយ​កំដៅ
៣. បើ​ពុំ​មាន​លទ្ធភាព​ដោះស្រាយ​បាន​ទេ គួរ​អនុញ្ញាត​ឲ្យ​សិស្សានុសិស្ស ចេញ​មក​លំហែរ​ក្រោម​ដើម​ឈើ​ ដែល​មាន​ខ្យល់​គ្រប់គ្រាន់​
៤. ក្នុង​ករណី​ស្ថានភាព​ធ្ងន់ធ្ងរ ដែល​ពុំ​អាច​ដោះស្រាយ​បាន​​ទាំង​អស់​ដូច​បាន​ណែនាំ​ខាង​លើ​ គណៈ​គ្រប់គ្រង​សាលា​ ត្រូវ​ផ្ដល់​ព័ត៌មាន​​​ទៅ​មាតាបិតា​សិស្ស ដើម្បី​ឲ្យ​ពួកគាត់​យក ​កូនទៅ​ផ្ទះ តែ​ត្រូវ​ស្នើ​សុំ​ការ​អនុញ្ញាត​មក​ការិយាល័យ​អប់រំ យុវជន​ និង​កីឡា​ខណ្ឌ និង​មន្ទីរ​អប់រំ យុវជន​ និង​កីឡា រាជធានី​ភ្នំពេញ​ជាមុន៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com