ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ដឹកនាំ​ក្រុមការងារ​យែ​ន​ឌ័​រ​ ចុះ​សួរសុខទុក្ខ​មន្ត្រី​នគរបាល​ទើប​លំហែរ​មាតុភាព​

 

(​កំពង់ធំ​)៖​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ដឹកនាំ​ ក្រុមការងារ​យែ​ន​ឌ័​រ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ នា​ថ្ងៃ​ពុធ​ ៥​រោច​ ខែចេត្រ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦២​ ត្រូវ​និង​ថ្ងៃ​ទី​ ២៤​ ខែ​ មេ​សា​ឆ្នាំ​ ២០១៩​ នេះ​។​

​អញ្ជើញ​ សាកសួរ​សុខទុក្ខ​មន្ត្រី​នគរបាល​ដែល​ទើប​លំហែរ​មាតុភាព​ នៅ​គេហដ្ឋាន​របស់​លោកស្រី​ស្ថិត​នៅ​ភូមិ​ អាចារ្យ​លាក់​ សង្កាត់​ អាចារ្យ​លាក់​ ក្រុង​ ស្ទឹង​សែន​ ខេត្តកំពង់ធំ​ ឈ្មោះ​លោកស្រី​អនុសេនីយ៍ទោ​ ឡុ​ច​ សុភា​ ជា​មន្ត្រី​នគរបាល​ទទួល​ការ​សេនាធិការ​ នៃ​អធិដ្ឋាន​នគរបាល​ស្រុក​ប្រាសាទ​សំបូរ​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ទទួល​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ ជា​ពិសេស​ប្រសាសន៍​សម្ដេច​ក្រឡាហោម​ ស​ ខេ​ង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ ឯកឧត្តម​សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ និង​ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​។​

​ឯកឧត្តម​បាន​យកចិត្ត​ ទុកដាក់​អំពី​សុខទុក្ខ​របស់​កងកម្លាំង​ និង​ឯកឧត្តម​បាន​ផ្ដាំផ្ញើរ​សួរសុខទុក្ខ​ ដល់​មន្ត្រី​នគរបាល​គ្រប់​លំដាប់ថ្នាក់​គ្រប់​មូលដ្ឋាន​ឃុំ​សង្កាត់​ ជា​ពិសេស​មន្ត្រី​នគរបាល​ដែល​មាន​ជម្ងឺ​និង​មន្ត្រី​ ដែល​ទើប​សម្រាក​មាតុភាព​ ឯកឧត្តម​ចង់​ដឹង​អំពី​សុខុមាលភាព​របស់​មាតា​ និង​បុត្រា​ បុត្រី​ ផង​ដែរ​។​ លោកស្នងការ​សប្បាយចិត្ត​ពេល​ដែល​បានឃើញ​ ទារក​ និង​ម្ដាយ​មាន​សុខភាព​ល្អ​រឹង​មាំ​ និង​បាន​ណែនាំ​យកចិត្ត​ការ​ថែរក្សា​សុខភាព​ ម្ដាយ​និង​ទារក​ អោយ​បាន​ល្អ​ប្រសើរ​ជា​និច្ច​ជា​ចំបង​។​

​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​ប្រគល់​អំណោយ​ឧ​ត្ថ​ម្ភ​រួម​មាន​:​ទឹកបរិសុទ្ធ​ចំនួន​ ០៤​ យួរ​,​ទឹក​ផ្លែ​ឈើ​ចំនួន​០១​កេះ​,​មី​យើង​ចំនួន​ ០២​ កេះ​,​ទឹកដោះគោឆៅ​ចំនួន​ ០៣​យួរ​,​និង​ថវិកា​មួយ​ចំនួន​។​

​ខណៈនោះ​ដែរ​ លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្ត​ បាន​សួរសុខទុក្ខ​ និង​ឧបត្ថម្ភ​ថវិកា​មួយ​ចំនួន​ ជូន​ចំពោះ​លោកយាយ​ លោកតា​ ត្រូវជា​ ឪពុក​ ម្ដាយក្មេក​ របស់​លោកស្រី​អនុសេនីយ៍ទោ​ ឡុ​ច​ សុភា​ ដែល​មាន​ជម្ងឺ​សំរាក​ព្យាបាល​ រួម​គេហដ្ឋាន​លោកស្រី​ លោក​ឧត្តមសេនីយ៍​ ស្នងការ​ បាន​មាន​ប្រសាសន៍​ លើកទឹកចិត្ត​ ចំពោះ​លោកយាយ​លោកតា​ ដូច​ជា​ការ​ខិតខំ​ថែរក្សា​សុខភាព​ ការ​ពិសារ​អាហារ​ សំរាក​អោយ​បាន​ទៀងទាត់​ និង​ឧបករណ៍​ព្យាយាម​ពិនិត្យ​តាមដាន​ ជម្ងឺ​ តាម​កាលវិភាគ​របស់​លោកគ្រូ​អ្នកគ្រូ​ពេទ្យ​ ទើប​ទទួល​បាន​សុខភាព​ល្អ​ឆាប់​ជា​សះស្បើយ​។​

​លោក​អនុសេនីយ៍ឯក​ ពេញ​ សំណាង​ ត្រូវជា​ស្វាមី​លោកស្រី​អនុសេនីយ៍ទោ​ ឡុ​ច​ សុភា​ បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​លោក​ និង​ក្រុមការងារ​ដែល​បាន​ផ្ដល់​កិត្តិយស​ឆ្លៀតឱកាស​ចំណាយ​ពេលវេលា​ដ៍​មាន​តម្លៃ​ អញ្ជើញ​ចុះ​សួរសុខទុក្ខ​និង​នាំ​យក​អំណោយ​មួយ​ចំនួន​ដើម្បី​ឧ​ត្ថ​ម្ភ​ ដល់​គេហដ្ឋាន​របស់​លោក​៕​ (SN-​សុ​ផាត​)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com