អង់ការ៉ា៖ បើមិនអាចទិញយន្តហោះចម្បាំងពីអាមេរិក ទួរគីនឹងទិញពីប្រទេសផ្សេង

រដ្ឋមន្ត្រីការបរទេសរបស់ប្រទេសទួរគី លោក Mevlut Cavosoglu បាននិយាយកាលពីថ្ងៃអង្គារ ទី២៣ ខែមេសានេះថា ទួរគីនឹងទិញយន្តហោះចម្បាំង ឫបច្ចេកវិទ្យាយោធាពីប្រទេសផ្សេងទៀត ប្រសិនបើអាមេរិកមិនលក់យន្តហោះចម្បាំង F-35 អោយទួរគី ។

លោក Mevlut Cavosoglu បានបន្ថែមថា អាមេរិកបានដាក់លក្ខខណ្ឌអោយទួរគីលុបកិច្ចសន្យាទិញមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ទើបអាមេរិកលក់យន្តហោះចម្បាំង F-35 អោយទួរគី ប៉ុន្តែលក្ខខណ្ឌនេះទួរគីមិនអាចធ្វើបានទេ ។

លោក Mevlut Cavosoglu មិនបានបង្ហើបថាតើទួរគីនឹងទិញយន្តហោះចម្បាំង ដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង F-35 របស់អាមេរិកពីប្រទេសណាទេ ប៉ុន្តែទួរគីទំនងជាទិញយន្តហោះចម្បាំងពីរុស្ស៊ីបន្ថែមលើការទិញមីស៊ីល S-400 ៕លីលី

141105-F-XC395-122
F-22 Raptors from the 94th Fighter Squadron, Joint Base Langley-Eustis, Va. and F-35 Lightening IIs from the 58th Fighter Squadron, Eglin Air Force Base, Fla. fly in formation over the Eglin Training Range after completing an integration training mission Nov. 5, 2014. F-35s and F-22 Raptors integrated throughout four missions to fight against T-38 Talons to improve employment of fifth generation aircraft. (U.S. Air Force photo/Master Sgt. Shane A. Cuomo)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com